កិច្ចការ 16:22-25

កិច្ចការ 16:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បណ្ដាជន​ក៏​រួម​គ្នា​ទាស់​នឹង​ពួក​លោក ហើយ​ពួក​តម្រួត​ក៏​កន្ត្រាក់​សម្លៀក​បំពាក់​របស់​ពួក​លោក​ចេញ ហើយ​បង្គាប់​ឲ្យ​គេ​វាយ​ពួក​លោក​នឹង​រំពាត់។ ក្រោយ​ពី​បាន​វាយឲ្យ​មាន​ស្នាម​ជា​ច្រើន​ហើយ គេ​ក៏​យក​ពួក​លោក​ទៅ​ដាក់​គុក ទាំង​បង្គាប់​ឆ្មាំ​គុក​ឲ្យ​ការ‌ពារ​ដោយ​ប្រយ័ត្ន​ប្រយែង។ ក្រោយពី​បាន​ទទួល​បញ្ជា​នេះ​ហើយ គេ​ក៏​នាំ​យក​ពួក​លោក​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ហើយ​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង។ លុះ​ប្រមាណ​ជា​ពាក់​កណ្តាល​អធ្រាត្រ លោក​ប៉ុល និងលោក​ស៊ីឡាស បាន​អធិស្ឋាន ហើយ​ច្រៀងទំនុក​សរសើរ​តម្កើង​ព្រះ ពួក​អ្នក​ទោស​ក៏​ស្តាប់​ពួក​លោក។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បណ្ដា‌ជន​ក៏​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ទាំង​ពីរ​ដែរ។ ពួក​អាជ្ញា‌ធរ​បាន​បញ្ជា​ឲ្យ​គេ​ដោះ​សម្លៀក‌បំពាក់​លោក​ប៉ូល និង​លោក​ស៊ីឡាស​ចេញ រួច​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់។ ក្រោយ​ពី​បាន​វាយ​លោក​ទាំង​ពីរ​ច្រើន​រំពាត់​ហើយ គេ​ក៏​យក​លោក​ទៅ​ដាក់​ក្នុង​ទី​ឃុំ‌ឃាំង ទាំង​បញ្ជា​ឲ្យ​យាម​យ៉ាង​មធ្យ័ត​ផង។ ឆ្មាំ​គុក​ក៏​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ​ក្នុង​គុក​ងងឹត និង​ដាក់​ខ្នោះ​ជើង តាម​បញ្ជា​ដែល​គាត់​បាន​ទទួល។ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ លោក​ប៉ូល និង​លោក​ស៊ីឡាស នាំ​គ្នា​អធិស្ឋាន និង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់។ អ្នក​ទោស​ឯ​ទៀតៗ​ស្ដាប់​លោក​ទាំង​ពីរ។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហ្វូង​មនុស្ស​ក៏​លើក​គ្នា​ទាស់​នឹង​ប៉ុល ហើយ​នឹង​ស៊ីឡាស​ដែរ រួច​មេ​នគរ‌បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់ ក្រោយ​ដែល​វាយ មាន​ស្នាម​ជា​ច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់​គុក បង្គាប់​មេភូ‌ឃុំ ឲ្យ​រក្សា​ដោយ​ប្រយ័ត‌ប្រយែង មេភូ‌ឃុំ​ទទួល​បង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រម​ទាំង​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល នឹង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នក​ទោស​ក៏​ស្តាប់​ដែរ

ចែក​រំលែក
អាន កិច្ចការ 16