កិច្ចការ 13:21-23

កិច្ចការ 13:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មកទៀត គេបាន​សុំ​ឲ្យ​មាន​ស្តេច ហើយ​ព្រះ‌អង្គ​ក៏​ប្រទាន​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស ជា​បុរស​ម្នាក់​ក្នុង​កុល​សម្ព័ន្ធ​បេនយ៉ាមីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ ក្រោយ​ពី​បានដកព្រះ‌បាទ​សូល​ចេញ ព្រះ‌អង្គបាន​តាំង​ព្រះ‌បាទ​ដាវីឌឡើង​ធ្វើ​ជា​ស្តេច​របស់​គេ។ ព្រះ‌អង្គ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះបាទ​ដាវីឌ​ថា "យើង​រក​បាន​ដាវីឌ កូន​របស់​អ៊ីសាយ ជា​មនុស្ស​ម្នាក់​ត្រូវ​ចិត្ត​យើង ដែល​នឹង​ធ្វើ​តាម​ចិត្ត​យើង​គ្រប់​ជំពូក"។ គឺ​ក្នុង​ព្រះ‌រាជវង្ស​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះ‌សង្គ្រោះ​មួយ​អង្គ គឺ​ព្រះ‌យេស៊ូវ ដល់​សាសន៍​អ៊ីស្រា‌អែល ដូច​ព្រះ‌អង្គ​បាន​សន្យា។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក​ទៀត គេ​បាន​នាំ​គ្នា​ទូល​សូម​ស្ដេច​មួយ​អង្គ ព្រះ‌ជាម្ចាស់​ក៏​ប្រទាន​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ*​បេន‌យ៉ាមីន ឲ្យ​គ្រង​រាជ្យ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ព្រះ‌បាទ​សូល ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ។ ព្រះអង្គ​ប្រទាន​សក្ខីភាព​អំពី​ព្រះ‌បាទ​ដាវីឌ​នេះ​ថា: “យើង​រក​បាន​មនុស្ស​ម្នាក់​ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ដាវីឌ​ជា​បុត្រ​របស់​អ៊ីសាយ ដ្បិត​ដាវីឌ​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។ ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌យេស៊ូ​កើត​មក និង​ធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:21-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​គេ​សូម​ឲ្យ​មាន​ស្តេច រួច​ព្រះ​ទ្រង់​តាំង​សូល ជា​បុត្រ​គីស ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ នៅ​រវាង​៤០​ឆ្នាំ កាល​ដក​ស្តេច​នោះ​ចេញ​ហើយ នោះ​ទ្រង់​លើក​ដាវីឌ​តាំង​ឡើង​ជា​ស្តេច​វិញ ក៏​ធ្វើ​បន្ទាល់​ពី​ស្តេច​ដាវីឌ​ថា «អញ​រក​បាន​ដាវីឌ កូន​អ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក» គឺ​ពី​ព្រះ‌វង្សា​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ដល់​សាសន៍​អ៊ីស្រាអែល តាម​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌យេស៊ូវ

ចែក​រំលែក
អាន កិច្ចការ 13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ