កិច្ចការ 13:16-17
កិច្ចការ 13:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ លោកប៉ុលក៏ក្រោកឡើង លើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «បងប្អូនសាសន៍អ៊ីស្រាអែល និងអស់អ្នកដែលកោតខ្លាចព្រះអើយ សូមស្តាប់ចុះ ព្រះរបស់ប្រជាជនអ៊ីស្រាអែលនេះ បានជ្រើសរើសបុព្វបុរសរបស់យើង ហើយបានលើកតម្កើងប្រជាជននេះជាខ្លាំង ក្នុងកាលគេស្នាក់នៅស្រុកអេស៊ីព្ទ រួចព្រះអង្គបាននាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា។
កិច្ចការ 13:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រាអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ សូមជ្រាប! ព្រះរបស់ជនជាតិអ៊ីស្រាអែលបានជ្រើសរើសបុព្វបុរសរបស់យើង និងប្រទានឲ្យប្រជារាស្ដ្រនេះបានចម្រើនឡើង នៅពេលគេស្នាក់នៅក្នុងស្រុកអេស៊ីប។ បន្ទាប់មក ព្រះអង្គបាននាំគេចេញពីស្រុកនោះ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
កិច្ចការ 13:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ ប៉ុលក៏ក្រោកឡើង ធ្វើគ្រឿងសំគាល់នឹងដៃ និយាយថា ពួកសាសន៍អ៊ីស្រាអែល នឹងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយ សូមស្តាប់ចុះ ព្រះនៃសាសន៍អ៊ីស្រាអែលយើងនេះ ទ្រង់បានរើសពួកឰយុកោយើងរាល់គ្នា ក៏លើកដំកើងសាសន៍យើង ក្នុងកាលដែលគេអាស្រ័យនៅស្រុកអេស៊ីព្ទនៅឡើយ រួចទ្រង់នាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា