២ ធីម៉ូថេ 2:4-6
២ ធីម៉ូថេ 2:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណាឲ្យអ្នកដែលកេណ្ឌខ្លួនពេញចិត្ត។ រីឯកីឡាករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។ កសិករដែលបានធ្វើការយ៉ាងនឿយហត់ ត្រូវតែទទួលភោគផលមុនគេ។
២ ធីម៉ូថេ 2:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ធម្មតាអ្នកដែលធ្វើទាហាន មិនជាប់ទាក់ទិននឹងកិច្ចការក្នុងជីវិតនេះទេ ព្រោះគាត់ខំឲ្យបានគាប់ចិត្តដល់អ្នកដែលកេណ្ឌខ្លួន។ ឯកីឡាករវិញ មិនបានទទួលពាក់ភួងជ័យឡើយ លុះត្រាតែគេប្រកួតតាមច្បាប់។ កសិករដែលធ្វើការនឿយហត់ ជាអ្នកដែលត្រូវទទួលផលមុនគេ។
២ ធីម៉ូថេ 2:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ធម្មតាអ្នកដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ ហើយបើអ្នកណាប្រយុទ្ធគ្នាក្នុងព្រ័ត្រ នោះមិនបានពាក់ភួងជ័យទេ លើកតែប្រយុទ្ធតាមច្បាប់វិញ ឯអ្នកធ្វើស្រែ ក៏ត្រូវនឿយហត់ជាមុនដែរ ទើបនឹងទទួលផលបាន