២ ធីម៉ូថេ 2:1-4

២ ធីម៉ូថេ 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។ សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​ឲ្យ​បងប្អូន​ណា​ដែល​ស្មោះ​ត្រង់ និង​មាន​សមត្ថ‌ភាព​អាច​បង្រៀន​បន្ត​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។ ចូរ​រួម​រង​ទុក្ខ​លំបាក ក្នុង​ឋានៈ​ជា​ទាហាន​ដ៏​ល្អ​របស់​ព្រះគ្រិស្ត‌យេស៊ូ។ ពេល​ទាហាន​ចេញ​ទៅ​ច្បាំង គេ​មិន​គិត​ពី​បញ្ហា​ក្នុង​ជីវិត​សាមញ្ញ​នេះ​ទេ គឺ​គេ​គិត​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ដែល​កេណ្ឌ​ខ្លួន​ពេញ​ចិត្ត។

ចែក​រំលែក
អាន ២ ធីម៉ូថេ 2

២ ធីម៉ូថេ 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង​ដោយ‌សារ​ព្រះ‌គុណ​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ហើយ​អ្វី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន ត្រូវ​ប្រគល់​ឲ្យ​មនុស្ស​ស្មោះ​ត្រង់ ដែល​មាន​សមត្ថ​ភាព​អាច​បង្រៀន​អ្នក​ផ្សេង​ទៀត​បាន​ដែរ។ ដូច្នេះ ចូរ​រួម​ទុក្ខ​លំបាក ដូច​ទាហាន​ដ៏​ល្អ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ចុះ។ ធម្មតា​អ្នក​ដែល​ធ្វើ​ទាហាន មិន​ជាប់​ទាក់‌ទិន​នឹង​កិច្ច​ការ​ក្នុង​ជីវិត​នេះ​ទេ ព្រោះ​គាត់​ខំ​ឲ្យ​បាន​គាប់​ចិត្ត​ដល់​អ្នកដែល​កេណ្ឌ​ខ្លួន។

ចែក​រំលែក
អាន ២ ធីម៉ូថេ 2

២ ធីម៉ូថេ 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កូន​អើយ ចូរ​មាន​កំឡាំង​ឡើង​ដោយ‌សារ​ព្រះ‌គុណ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ឯ​អស់​ទាំង​សេចក្ដី​ដែល​អ្នក​បាន​ឮ​អំពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន នោះ​ក៏​ត្រូវ​ផ្ញើ​ទុក​នឹង​មនុស្ស​ស្មោះ‌ត្រង់ ដែល​អាច​នឹង​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ ដូច្នេះ ចូរ​ឲ្យ​អ្នក​ទ្រាំ‌ទ្រ​ទុក្ខ​លំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ចុះ ធម្មតា​អ្នក​ដែល​ធ្វើ​ទាហាន នោះ​មិន​ដែល​ជាប់​ទាក់‌ទិន​នឹង​ការ​ក្នុង​ជីវិត​នេះ​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​បាន​គាប់​ចិត្ត​ដល់​អ្នក ដែល​កេណ្ឌ​ខ្លួន​ទៅ​នោះ​វិញ

ចែក​រំលែក
អាន ២ ធីម៉ូថេ 2