២ ធីម៉ូថេ 1:16-18

២ ធីម៉ូថេ 1:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេ‌ស៊ីភ័រ ដ្បិត​គាត់​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​ញឹក​ញាប់ ហើយ​គាត់​ក៏​មិន​ដែល​ខ្មាស ព្រោះ​តែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​សោត ពេល​គាត់​មក​ដល់​ក្រុង​រ៉ូម គាត់​បាន​ស្វះ‌ស្វែង​ដើរ​រក​ខ្ញុំ​ទាល់​តែ​ជួប។ សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គាត់​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ពី​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ព្រះអង្គ​យាង​មក។ អ្នក​ដឹង​ច្បាស់​ជាង​គេ​ស្រាប់​ហើយ​ថា កាល​ខ្ញុំ​នៅ​ក្រុង​អេភេសូ គាត់​បាន​ជួយ​ជ្រោម‌ជ្រែង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 1