២ សាំយូអែល 7:1-5

២ សាំយូអែល 7:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ស្តេច​បាន​គង់​នៅ​ក្នុង​ដំណាក់ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស‌ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទិស ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ហោរា​ណា‌ថាន់​ថា៖ «មើល​ចុះ យើង​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តា‌ត្រៅ តែ​ហិប​របស់​ព្រះ​មាន​តែ​ក្រណាត់​សំពត់​បាំង​ប៉ុណ្ណោះ»។ ណាថាន់​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌ករុណា​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា ដែល​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ទ្រង់​ហើយ»។ តែ​នៅ​វេលា​យប់​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ណា‌ថាន់​ថា៖ «ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​យើង​ថា "ព្រះ‌យេហូវ៉ា​បាន​សួរ​ដូច្នេះ តើ​ឯង​នឹង​ស្អាង​វិហារ​ឲ្យ​យើង​នៅ​ឬ?

ចែក​រំលែក
អាន ២ សាំយូអែល 7

២ សាំយូអែល 7:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌បាទ​ដាវីឌ​មាន​វាំង​គង់​នៅ​ស្រួល‌បួល ហើយ​បន្ទាប់​ពី​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​បាន​សុខ​ក្សេម‌ក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​គ្រប់​ទិស‌ទី ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «សូម​លោក​គិត​មើល ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ធ្វើ​អំពី​ឈើ​ដ៏​មាន​តម្លៃ រីឯ​ហិប​នៃ​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះ‌ពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។ ព្យាការី​ណាថាន​ទូល​ស្ដេច​វិញ​ថា៖ «ការ​អ្វី​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ព្រះ‌ករុណា​ហើយ»។ ប៉ុន្តែ នៅ​យប់​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណាថាន​ថា៖ «ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “មិន​មែន​អ្នក​ទេ​ដែល​ត្រូវ​សង់​ដំណាក់​ឲ្យ​យើង​នៅ”។

ចែក​រំលែក
អាន ២ សាំយូអែល 7

២ សាំយូអែល 7:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក កាល​ស្តេច​ទ្រង់​គង់​នៅ​ក្នុង​ដំណាក់ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស‌ប្រទាន ឲ្យ​ទ្រង់​មាន​សេចក្ដី​សំរាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទិស នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ហោរា​ណាថាន់​ថា មើល​ចុះ យើង​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តាត្រៅ តែ​ហឹប​នៃ​ព្រះ​មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ​ទេ ណាថាន់​ទូល​ឆ្លើយ​ថា សូម​ព្រះ‌ករុណា​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា ដែល​នៅ​ក្នុង​ព្រះ‌ទ័យ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ទ្រង់​ហើយ តែ​នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ណាថាន់​ថា ចូរ​ទៅ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ តើ​ឯង​នឹង​ស្អាង​វិហារ​ឲ្យ​អញ​នៅ​ឬ

ចែក​រំលែក
អាន ២ សាំយូអែល 7