២ សាំយូអែល 22:2-4

២ សាំយូអែល 22:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អ្នក​ជួយ​ទូល‌បង្គំ​ឲ្យ​រួច ព្រះ‌អង្គ​ជា​ថ្មដា​នៃ​ទូល‌បង្គំ ទូលបង្គំ​នឹង​យក​ព្រះ‌អង្គ​ជា​ទី​ពឹង ព្រះ‌អង្គ​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ជម្រក​ដ៏​រឹង​មាំ និង​ជា​ទី​ជ្រក‌កោន​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អង្គ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ។ ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​គាប់​គួរ​សរសើរ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​សង្គ្រោះ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ​ហើយ។

២ សាំយូអែល 22:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នក​ជួយ​ទូលបង្គំ​ឲ្យ​រួច ព្រះ‌ទ្រង់​ជា​ថ្មដា​នៃ​ទូលបង្គំៗ​នឹង​យក​ទ្រង់​ជា​ទី​ពឹង ទ្រង់​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​ទី​ជ្រក‌កោន​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នក​ជួយ​សង្គ្រោះ ដែល​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច​អាក្រក់ ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គាប់​គួរ​សរសើរ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​សង្គ្រោះ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ​ហើយ