២ សាំយូអែល 21:5-7

២ សាំយូអែល 21:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​គេ​ទូល​ឆ្លើយ​ទៅ​ស្តេច​ថា៖ «ឯ​មនុស្ស​ដែល​មាន​បំណង​កម្ទេច​យើង​ខ្ញុំ ហើយ​បាន​បង្កើត​ហេតុ​នឹង​បំផ្លាញ​យើង​ខ្ញុំ មិន​ឲ្យ​មាន​នៅ​ក្នុង​ព្រំដែន​ស្រុក​អ៊ីស្រា‌អែល សូម​ប្រគល់​កូន​ចៅ​របស់​អ្នក​នោះ​ប្រាំពីរ​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គី‌បៀរ ជា​ទី​ក្រុង​របស់​ស្ដេចសូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង» ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ឲ្យ»។ ប៉ុន្តែ ស្តេច​បាន​ប្រណី​ដល់​មេភី‌បូសែត ជា​កូន​យ៉ូណា‌ថាន​បុត្រ​របស់​ស្ដេចសូល ដោយ​ព្រោះ​ដាវីឌ និង​យ៉ូណា‌ថាន​បុត្រា​របស់​ស្ដេចសូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

២ សាំយូអែល 21:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ស្រុក​គីបៀន​ទូល​ស្ដេច​ថា៖ «ព្រះ‌បាទ​សូល​មាន​គោល​បំណង​កម្ទេច និង​ប្រល័យ​យើង​ខ្ញុំ​ឲ្យ​ផុត​ពូជ ដោយ​ពុំ​ចង់​ទុក​ឲ្យ​នរណា​ម្នាក់​រស់​រាន នៅ​លើ​ទឹក​ដី​អ៊ីស្រា‌អែល​ឡើយ។ ដូច្នេះ សូម​ព្រះ‌ករុណា​ប្រគល់​មនុស្ស​ប្រាំ‌ពីរ​នាក់ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​សូល មក​ឲ្យ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង​ក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​គីបៀរ ជា​ក្រុង​របស់​ព្រះ‌បាទ​សូល ជា​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។ ព្រះ‌បាទ​ដាវីឌ​សន្ដោស​ប្រណី​ដល់​លោក​មេភី‌បូសែត ជា​បុត្រ​របស់​សម្ដេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ព្រះ‌បាទ​សូល ព្រោះ​តែ​ពាក្យ​ដែល​ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​សម្ដេច​យ៉ូណា‌ថាន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

២ សាំយូអែល 21:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ទូល​ឆ្លើយ​ទៅ​ស្តេច​ថា ឯ​មនុស្ស​នោះ​ដែល​បាន​ពង្រឹង​យើង​ខ្ញុំ​រាល់​គ្នា ហើយ​បាន​បង្កើត​ហេតុ​នឹង​បំផ្លាញ​យើង​ខ្ញុំ មិន​ឲ្យ​មាន​នៅ​ក្នុង​ព្រំ‌ដែន​ស្រុក​អ៊ីស្រាអែល​ណា​ឡើយ នោះ​សូម​ប្រគល់​កូន​ចៅ របស់​អ្នក​នោះ​៧​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គីបៀរ ជា​ទី​ក្រុង​របស់​សូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង ឯ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា យើង​នឹង​ប្រគល់​ឲ្យ។ ស្តេច​ទ្រង់​ប្រណី​ដល់​មភីបូសែត ជា​កូន​យ៉ូណា‌ថាន​ដែល​ជា​បុត្រ​សូល ដោយ​ព្រោះ​ដាវីឌ នឹង​យ៉ូណា‌ថាន ជា​បុត្រា​សូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ