២ សាំយូអែល 16:21-22

២ សាំយូអែល 16:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អហ៊ី‌ថូផែល​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «សូម​យាង​ទៅ​រួម​ដំណេក​ជា​មួយ​ពួក​ស្រី​ស្នំ ដែល​បិតា​របស់​ព្រះ‌ករុណា​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​នោះ​ចុះ។ ធ្វើ​ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌ករុណា​តាំង​ខ្លួន​ជា​សត្រូវ​នឹង​បិតា ហើយ​បក្ស​ពួក​របស់​ព្រះ‌ករុណា​ក៏​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​ដែរ»។ គេ​បាន​ដំឡើង​ពន្លា​មួយ​ថ្វាយ​ស្ដេច​អាប់‌សា‌ឡុម តាម​ថែវ នៅ​ជាន់​ខាង​លើ​ដំណាក់ ហើយ​ស្ដេច​អាប់‌សា‌ឡុម​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ស្រី​ស្នំ​របស់​បិតា ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ។

២ សាំយូអែល 16:21-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ័ហ៊ី‌ថូ‌ផែល​ក៏​ឆ្លើយ​ថា ដូច្នេះ សូម​ទ្រង់​ចូល​ទៅ​ឯ​ពួក​អ្នក‌ម្នាង​របស់​ព្រះ‌បិតា​ទ្រង់ ដែល​បាន​ទុក​ឲ្យ​រក្សា​ដំណាក់​ចុះ នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​នឹង​ដឹង​ថា ព្រះ‌បិតា​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទ្រង់​ហើយ នោះ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ គេ​នឹង​បាន​ចំរើន​កំឡាំង​ដៃ​ឡើង ដូច្នេះ គេ​ក៏​ដំឡើង​ត្រសាល​នៅ​លើ​ដំបូល​ដំណាក់​ថ្វាយ​អាប់‌សា‌ឡំម រួច​ទ្រង់​ក៏​ចូល​ទៅ​ឯ​ពួក​អ្នក‌ម្នាង​របស់​បិតា​ទ្រង់ ឲ្យ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ឃើញ​ច្បាស់