២ ពេត្រុស 2:18-19
២ ពេត្រុស 2:18-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេនិយាយអួតពីសេចក្ដីឥតប្រយោជន៍ គេប្រើតណ្ហាស្រើបស្រាលខាងសាច់ឈាម ដើម្បីទាក់ទាញអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកអ្នកដែលរស់នៅក្នុងសេចក្ដីវង្វេង។ គេសន្យាឲ្យអ្នកទាំងនោះមានសេរីភាព តែខ្លួនគេជាទាសករនៃសេចក្ដីពុករលួយ ដ្បិតមនុស្សជាទាសករចំពោះអ្វីដែលមានអំណាចលើខ្លួន។
២ ពេត្រុស 2:18-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។ ពួកគេសន្យាថានឹងផ្ដល់សេរីភាពឲ្យអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្តរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។
២ ពេត្រុស 2:18-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតគេនិយាយសេចក្ដីអំនួតអួតយ៉ាងសំបើម ទាំងបិទនុយដែលប្រកបដោយសេចក្ដីសំរើបខាងសាច់ឈាម នឹងសេចក្ដីខូចអាក្រក់ទាំងប៉ុន្មាន ដើម្បីចាប់ពួកអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកវង្វេង ទាំងសន្យាឲ្យអ្នកទាំងនោះបានសេរីភាពផង តែខ្លួនគេក៏នៅជាប់ជាបាវបំរើរបស់សេចក្ដីពុករលួយវិញ ដ្បិតបើអ្នកណាត្រូវគេបង្ក្រាបខ្លួន នោះត្រូវនៅជាប់ជាបាវរបស់អ្នកនោះហើយ