២ ពេត្រុស 2:14-19

២ ពេត្រុស 2:14-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​មាន​ភ្នែក​ពេញ​ដោយ​សេចក្តី​ផិត​ក្បត់ ដោយ​ធ្វើ​បាប​មិន​ចេះ​ស្កប់ គេ​ទាក់​ទាញ​ព្រលឹង​ដែល​ទន់​ខ្សោយ។ គេ​មាន​ចិត្ត​ពូកែ​ខាង​លោភ​លន់ ជា​ពួក​កូន​ដែល​ត្រូវ​បណ្ដាសា។ គេ​បាន​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បា‌ឡាម ជា​កូន​របស់​បេអ៊រ ដែល​ស្រឡាញ់​ឈ្មួល​នៃ​អំពើ​ទុច្ចរិត តែ​គាត់​ត្រូវ​ទទួល​ការ​ស្ដី​បន្ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​ខ្លួន គឺ​សត្វ​លា​ដែល​មិន​ចេះ​និយាយ បាន​និយាយ​ជា​សំឡេង​មនុស្ស ហើយ​ឃាត់​សេចក្ដី​ចំកួត​របស់​ហោរា​នោះ។ ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក​ខ្សោះ និង​ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់ ដ្បិត​សេចក្ដី​ងងឹត​សូន្យ​ឈឹង​បាន​បម្រុង​ទុក​សម្រាប់​ពួក​គេ។ គេ​និយាយ​អួត​ពីសេចក្ដី​ឥត​ប្រយោជន៍ គេ​ប្រើ​តណ្ហា​ស្រើប​ស្រាល​ខាង​សាច់​ឈាម ដើម្បី​ទាក់​ទាញ​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​សេចក្ដី​វង្វេង។ គេ​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរី‌ភាព តែ​ខ្លួន​គេ​ជា​ទាសករ​នៃ​សេចក្ដី​ពុក​រលួយ ដ្បិត​មនុស្ស​ជា​ទាសករ​ចំពោះ​អ្វី​ដែល​មាន​អំណាច​លើ​ខ្លួន។

ចែក​រំលែក
អាន ២ ពេត្រុស 2

២ ពេត្រុស 2:14-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ត​ស្រើប‌ស្រាល និង​ប្រព្រឹត្ត​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់‌ទាញ​ចិត្ត​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភ‌លន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដាសា!។ ពួក​គេ​បាន​បោះ​បង់​មាគ៌ា​ត្រឹម​ត្រូវ​ចោល ងាក​ទៅ​ដើរ​តាម​ផ្លូវ​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ស្រឡាញ់​ប្រាក់ ដែល​គេ​ជួល​ឲ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ប៉ុន្តែ ព្យាការី*​នេះ​បាន​ទទួល​ការ​ស្ដី​ប្រដៅ ព្រោះ​គាត់​ប្រព្រឹត្ត​ល្មើស​វិន័យ* គឺ​សត្វ​ពាហនៈ​ដែល​មិន​ចេះ​និយាយ បែរ​ជា​និយាយ​ភាសា​មនុស្ស ឃាត់​គាត់​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​លេលា​យ៉ាង​នោះ​ឡើយ។ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ប្រភព​ទឹក​ហួត‌ហែង ឬ​ពពក​ដែល​ត្រូវ​ខ្យល់​ព្យុះ​ផាត់ គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​ជា​មិន​ខាន។ គេ​ព្រោក‌ប្រាជ្ញ​អំពី​រឿង​សម្បើម​អស្ចារ្យ តែ​គ្មាន​ខ្លឹម‌សារ​អ្វី​សោះ ហើយ​ប្រើ​តណ្ហា​លោភ‌លន់​តាម​និស្ស័យ​លោកីយ៍ មក​ទាក់‌ទាញ​អស់​អ្នក​ដែល​ទើប​នឹង​រួច​ពី​ចំណោម​ពួក​វង្វេង។ ពួក​គេ​សន្យា​ថា​នឹង​ផ្ដល់​សេរី‌ភាព​ឲ្យ​អ្នក​ទាំង​នោះ តែ​ខ្លួន​ឯង​ផ្ទាល់​ជា​ខ្ញុំ‌កញ្ជះ​នៃ​សេចក្ដី​អន្តរាយ ដ្បិត​ម្នាក់ៗ​ជា​ខ្ញុំ‌កញ្ជះ​នៃ​អ្វីៗ​ដែល​មាន​អំណាច​លើ​ខ្លួន។

ចែក​រំលែក
អាន ២ ពេត្រុស 2

២ ពេត្រុស 2:14-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​មាន​ចិត្ត​នឹក​ឃើញ​តែ​ស្រី​សំផឹង គេ​មិន​ចេះ​លែង​ធ្វើ​បាប​ឡើយ ក៏​បិទ​នុយ​ចាប់​ព្រលឹង​មនុស្ស​ដែល​មិន​ខ្ជាប់‌ខ្ជួន ហើយ​មាន​ចិត្ត​ធ្លាប់​ខាង​ឯ​សេចក្ដី​លោភ គឺ​ជា​មនុស្ស​ដែល​ត្រូវ​បណ្តាសា គេ​បាន​បោះ​បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បាឡាម ជា​កូន​បេអ៊រ ដែល​ស្រឡាញ់​កំរៃ​នៃ​ការ​ទុច្ចរិត តែ​គាត់​ត្រូវ​បន្ទោស ដោយ​ព្រោះ​ការ​រំលង​របស់​គាត់ ដោយ​សត្វ​ព្រនាក់គ បាន​និយាយ​ជា​សំឡេង​មនុស្ស ទាំង​ឃាត់‌ឃាំង​សេចក្ដី​ចំកួត​របស់​គាត់ ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក​ខ្សោះ ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់ ដែល​សេចក្ដី​ងងឹត​សូន្យ​ឈឹង បាន​បំរុង​ទុក​ឲ្យ​គេ​នៅ​អស់​‌កល្ប​ជានិច្ច ដ្បិត​គេ​និយាយ​សេចក្ដី​អំនួត​អួត​យ៉ាង​សំបើម ទាំង​បិទ​នុយ​ដែល​ប្រកប​ដោយ​សេចក្ដី​សំរើប​ខាង​សាច់​ឈាម នឹង​សេចក្ដី​ខូច​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ចាប់​ពួក​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​វង្វេង ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​បាន​សេរី‌ភាព​ផង តែ​ខ្លួន​គេ​ក៏​នៅ​ជាប់​ជា​បាវ​បំរើ​របស់​សេចក្ដី​ពុក‌រលួយ​វិញ ដ្បិត​បើ​អ្នក​ណា​ត្រូវ​គេ​បង្ក្រាប​ខ្លួន នោះ​ត្រូវ​នៅ​ជាប់​ជា​បាវ​របស់​អ្នក​នោះ​ហើយ

ចែក​រំលែក
អាន ២ ពេត្រុស 2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ