២ ពេត្រុស 1:5-8

២ ពេត្រុស 1:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពីសមត្ថភាព ដើម្បី​បន្ថែម​កិរិយា​ល្អ​ពី​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ពីលើ​កិរិយាល្អ បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ពីលើ​ការ​ស្គាល់​ព្រះ បន្ថែម​សេចក្ដី​ខ្ជាប់​ខ្ជួន​ពី​លើ​ការ​គ្រប់​គ្រង​ចិត្ត បន្ថែម​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ពី​លើ​សេចក្ដី​ខ្ជាប់​ខ្ជួន បន្ថែម​ការ​រាប់​អាន​ជា​បង‌ប្អូន​ពីលើ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ និង​បន្ថែម​សេចក្ដី​ស្រឡាញ់​ពីលើ​ការ​រាប់​អាន​គ្នា​ជា​បង‌ប្អូន។ ដ្បិត​បើ​គុណ​សម្បត្តិ​ទាំងនេះ​មាន​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ចម្រើន​ឡើង គុណ​សម្បត្តិ​ទាំង​នោះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សកម្មភាព និង​បង្កើត​ផល​ខាងឯ​ការ​ស្គាល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ជា​ពិត។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ បងប្អូន​ត្រូវ​ខ្នះ‌ខ្នែង​ឲ្យ​អស់​ពី​សមត្ថ‌ភាព បន្ថែម​កិរិយា​ល្អ​ឥត​ខ្ចោះ ពី​លើ​ជំនឿ បន្ថែម​ការ​ស្គាល់​ព្រះអង្គ​ពី​លើ​កិរិយា​ល្អ បន្ថែម​ការ​ចេះ​ទប់​ចិត្ត​ពី​លើ​ការ​ស្គាល់​ព្រះអង្គ បន្ថែម​ការ​ព្យាយាម​តស៊ូ​ពី​លើ​ការ​ចេះ​ទប់​ចិត្ត បន្ថែម​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់​ពី​លើ​ការ​ព្យាយាម​តស៊ូ បន្ថែម​ភាតរ‌ភាព​ពី​លើ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ និង​បន្ថែម​សេចក្ដី​ស្រឡាញ់​ពី​លើ​ភាតរ‌ភាព។ ប្រសិន​បើ​បងប្អូន​មាន​គុណ​សម្បត្តិ​ទាំង​នេះ​ពេញ​បរិបូណ៌​ក្នុង​ខ្លួន​ហើយ គុណ​សម្បត្តិ​ទាំង​នេះ​មុខ​ជា​នាំ​បងប្អូន​ឲ្យ​មាន​សកម្ម‌ភាព និង​បង្កើត​ផល ដើម្បី​បាន​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​ច្បាស់។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ដោយ​ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្ដី​ទៀង​ត្រង់​បាន​ដំរិះ ឲ្យ​ដំរិះ​បាន​ចេះ​អត់​សង្កត់ ឲ្យ​សេចក្ដី​អត់​សង្កត់​បាន​ខ្ជាប់​ខ្ជួន ឲ្យ​សេចក្ដី​ខ្ជាប់​ខ្ជួន​បាន​ចេះ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ឲ្យ​សេចក្ដី​គោរព​ប្រតិ‌បត្តិ បាន​ចេះ​រាប់​អាន​គ្នា​ជា​បង​ប្អូន ហើយ​ឲ្យ​សេចក្ដី​រាប់​អាន​គ្នា​បាន​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ដ្បិត​បើ​មាន​សេចក្ដី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ

ចែក​រំលែក
អាន ២ ពេត្រុស 1