២ ពេត្រុស 1:16-18

២ ពេត្រុស 1:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​យើង​ខ្ញុំ​មិន​បាន​យក​រឿង​ព្រេង​ប្រឌិត មក​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់អំពី​ព្រះ‌ចេស្តា និង​ការ​យាង​មក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​នោះ​ទេ គឺ​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់ ដែល​បាន​ឃើញព្រះ​ចេស្ដា​របស់​ព្រះ‌អង្គផ្ទាល់​នឹង​ភ្នែក។ ដ្បិត​ព្រះ‌អង្គ​បាន​ទទួល​កិត្តិ‌នាម និង​សិរី‌ល្អ​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា នៅ​ពេល​មាន​សំឡេងចេញ​ពី​សិរី‌ល្អ​ដ៏​ប្រសើរ​ឧត្តម មក​កាន់​ព្រះ‌អង្គ​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»។ យើង​ខ្ញុំ​បាន​ឮ​សំឡេង​នោះ​មក​ពី​លើ​មេឃ​ដោយ​ផ្ទាល់ កាល​យើង​នៅ​លើ​ភ្នំ​បរិសុទ្ធ ជា​មួយ​ព្រះ‌អង្គ។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ពុំ​បាន​យក​រឿង​ប្រឌិត​ផ្សេងៗ​មក​ណែ‌នាំ​បងប្អូន ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌យេស៊ូ​គ្រិស្ត*​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ឲ្យ​ដឹង​ថា ព្រះអង្គ​ត្រូវ​យាង​មក​នោះ​ឡើយ គឺ​យើង​បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះអង្គ​ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង ដ្បិត​ព្រះអង្គ​បាន​ទទួល​កិត្តិនាម និង​សិរី‌រុងរឿង​ពី​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​មក នៅ​ពេល​ដែល​មាន​ព្រះ‌សូរសៀង​លាន់​ឮ ចេញ​ពី​សិរី‌រុងរឿង​ដ៏​ឧត្តុង្គ‌ឧត្ដម​មក​កាន់​ព្រះអង្គ​ថា: “នេះ​ជា​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!”។ យើង​បាន​ឮ​ព្រះ‌សូរសៀង​នេះ​ពី​លើ​មេឃ​មក កាល​យើង​នៅ​ជា​មួយ​ព្រះអង្គ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ ។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:16-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ដែល​យើង​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ដល់​ព្រះ‌ចេស្តា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នឹង​ដំណើរ​ដែល​ទ្រង់​យាង​មក នោះ​មិន​មែន​តាម​រឿង​ព្រេង​ប្រឌិត​ដោយ​ដំរិះ​នោះ​ទេ គឺ​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់ ដែល​បាន​ឃើញ​ឫទ្ធា‌នុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក​វិញ ដ្បិត​ទ្រង់​បាន​ល្បី​ព្រះ‌នាម នឹង​សិរី‌ល្អ​ពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ក្នុង​កាល​ដែល​មាន​ឮ​សំឡេង​ពី​សិរី‌ល្អ​ដ៏​ប្រសើរ​ឧត្តម មាន​បន្ទូល​មក​ទ្រង់​ថា «នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​គាប់​ចិត្ត​អញ​ណាស់» យើង​ខ្ញុំ​បាន​ឮ​សំឡេង​នោះ​មក​ពី​លើ​មេឃ ក្នុង​កាល​ដែល​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​នឹង​ទ្រង់

ចែក​រំលែក
អាន ២ ពេត្រុស 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ