២ ពង្សាវតារក្សត្រ 7:2
២ ពង្សាវតារក្សត្រ 7:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ មេទ័ពដែលស្តេចបានផ្អែកអង្គលើដៃលោក បានឆ្លើយទៅអ្នកសំណព្វរបស់ព្រះថា៖ «បើទោះជាព្រះយេហូវ៉ាធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន?» អេលីសេឆ្លើយតបថា៖ «ចាំមើល ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ»។
២ ពង្សាវតារក្សត្រ 7:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អង្គរក្សរបស់ស្ដេចឆ្លើយទៅអ្នកជំនិតរបស់ព្រះជាម្ចាស់វិញថា៖ «ទោះបីព្រះអម្ចាស់បើកទ្វារមេឃក្ដី ក៏ហេតុការណ៍នោះមិនអាចកើតមានដែរ?»។ លោកអេលីសេមានប្រសាសន៍ថា៖ «ចាំមើលចុះ លោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ»។
២ ពង្សាវតារក្សត្រ 7:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ មេទ័ពដែលស្តេចទ្រង់ព្រយុងអង្គលើដៃលោក ក៏ឆ្លើយទៅអ្នកសំណប់របស់ព្រះថា បើទោះជាព្រះយេហូវ៉ាទ្រង់ធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន អេលីសេឆ្លើយតបថា ចាំមើល ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ។