២ យ៉ូហាន 1:2-3
២ យ៉ូហាន 1:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។ សូមព្រះជាម្ចាស់ ជាព្រះបិតា និងព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ ប្រទានព្រះគុណ ព្រះហឫទ័យមេត្តាករុណា និងសេចក្ដីសុខសាន្តមកយើង ក្នុងសេចក្ដីពិត និងក្នុងសេចក្ដីស្រឡាញ់។
២ យ៉ូហាន 1:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រោះតែសេចក្ដីពិតដែលនៅជាប់ក្នុងយើងឥឡូវនេះ ក៏នឹងនៅជាមួយយើងជារៀងរហូត។ សូមព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត មកពីព្រះដ៏ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះវរបិតា ស្ថិតនៅជាមួយយើងក្នុងសេចក្ដីពិត និងសេចក្ដីស្រឡាញ់។
២ យ៉ូហាន 1:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយព្រោះសេចក្ដីពិត ដែលនៅក្នុងយើងរាល់គ្នា ហើយក៏នៅជាមួយនឹងយើងជាដរាប សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីមេត្តាករុណា ហើយនឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះវរបិតា គឺដោយសេចក្ដីពិត នឹងសេចក្ដីស្រឡាញ់។