២ កូរិនថូស 7:2-4

២ កូរិនថូស 7:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​អ្នក​រាល់​គ្នា​ទទួល​យើង​ចុះ យើង​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា មិន​បាន​បង្ខូច​អ្នក​ណា ឬ​បំបាត់​អ្នក​ណា​ម្នាក់​ឡើយ។ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ប្រកាន់​ទោស​អ្នក​រាល់​គ្នា​ទេ ដ្បិត​ខ្ញុំ​បាន​និយាយ​ពី​មុន​រួច​ហើយ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​យើង​ស៊ូ​ស្លាប់​រស់​ជា​មួយ​គ្នា។ ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​អំណរ​លើស​លុប ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា​របស់​យើង។

ចែក​រំលែក
អាន ២ កូរិនថូស 7

២ កូរិនថូស 7:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​បងប្អូន​យល់​ចិត្ត​យើង​ផង! យើង​ពុំ​បាន​បោក​ប្រាស់​នរណា ពុំ​បាន​ធ្វើ​ឲ្យ​នរណា​ហិន‌ហោច ឬ​ក៏​កេង‌ប្រវ័ញ្ច​នរណា​ម្នាក់​ឡើយ។ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ចោទ​ប្រកាន់​បងប្អូន​ទេ ដ្បិត​ខ្ញុំ​បាន​ជម្រាប​បងប្អូន​រួច​ស្រេច​ហើយ​ថា យើង​ស្រឡាញ់​បងប្អូន និង​ស៊ូ​ស្លាប់​រស់​ជា​មួយ​បងប្អូន​ជានិច្ច។ ខ្ញុំ​ទុក​ចិត្ត​លើ​បងប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បងប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។

ចែក​រំលែក
អាន ២ កូរិនថូស 7

២ កូរិនថូស 7:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ទទួល​យើង​ខ្ញុំ យើង​ខ្ញុំ​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា ក៏​មិន​បាន​បង្ខូច​អ្នក​ណា ឬ​បំបាត់​អ្នក​ណា​សោះ​ឡើយ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ប្រកាន់​ទោស​ដល់​អ្នក​ណា​ទេ ដ្បិត​ខ្ញុំ​បាន​និយាយ​អំពី​មុន​រួច​ហើយ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​បាន​ស្លាប់​ឬ​រស់​ជា​មួយ​គ្នា ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង​ដែរ ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​សេចក្ដី​អំណរ​លើស‌លប់ ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ

ចែក​រំលែក
អាន ២ កូរិនថូស 7