២ កូរិនថូស 12:20
២ កូរិនថូស 12:20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញអ្នករាល់គ្នា ដូចដែលខ្ញុំចង់ឃើញ ហើយក្រែងលោអ្នករាល់គ្នាមិនឃើញខ្ញុំ ដូចដែលអ្នករាល់គ្នាចង់ឃើញនោះដែរ។ ខ្ញុំខ្លាចក្រែងលោមានការឈ្លោះប្រកែក ការច្រណែន កំហឹង ប្រណាំងប្រជែង បរិហារកេរ្ដិ៍គ្នា និយាយដើមគ្នា អួតបំប៉ោង និងវឹកវរ។
២ កូរិនថូស 12:20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតខ្ញុំបារម្ភខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញបងប្អូនមានលក្ខណៈដូចដែលខ្ញុំចង់ឃើញ ហើយក៏ខ្លាចក្រែងបងប្អូនឃើញខ្ញុំខុសពីលក្ខណៈដែលបងប្អូនចង់ឃើញនោះដែរ។ ខ្ញុំបារម្ភក្រែងលោមានការទាស់ទែងគ្នា ច្រណែនគ្នា ខឹងសម្បារ ប្រណាំងប្រជែង និយាយដើមគ្នា បរិហារកេរ្តិ៍គ្នា អួតបំប៉ាង ខ្វះសណ្ដាប់ធ្នាប់។
២ កូរិនថូស 12:20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតខ្ញុំខ្លាចក្រែងកាលណាខ្ញុំមកដល់ នោះមិនឃើញអ្នករាល់គ្នា ដូចជាខ្ញុំចូលចិត្តនោះទេ ហើយអ្នករាល់គ្នាក៏មិនឃើញខ្ញុំ ដូចជាអ្នករាល់គ្នាចូលចិត្តដែរ ក្រែងកើតមានសេចក្ដីឈ្លោះប្រកែក ឈ្នានីស គ្នាន់ក្នាញ់ បាក់បែក បរិហារ បង្កាច់ ឆ្មើងឆ្មៃ ហើយវឹកវរឡើង