២ របាក្សត្រ 5:13-14

២ របាក្សត្រ 5:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ខណៈ​នោះ កាល​ពួក​ផ្លុំ​ត្រែ និង​ពួក​ចម្រៀង គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​មួយ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈិង និង​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ «ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ នៅ​អស់​កល្ប​ជា‌និច្ច»។ ពេល​នោះ ស្រាប់​តែ​ព្រះ‌ដំណាក់របស់​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ពពក។ ដូច្នេះ ពួក​សង្ឃ​ពុំអាច​ឈរ​ធ្វើ​ការ‌ងារ​បាន​ឡើយ ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ។

២ របាក្សត្រ 5:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុម​អ្នក​ផ្លុំ​ត្រែ និង​ក្រុម​ចម្រៀង នាំ​គ្នា​ប្រគំ​ជា​បទ​ភ្លេង និង​បន្លឺ​សំឡេង​ច្រៀង​ព្រម​គ្នា ដើម្បី​សរសើរ និង​លើក​តម្កើង​ព្រះ‌អម្ចាស់។ កាល​សំឡេង​ត្រែ ស្គរ និង​ឧបករណ៍​តន្ត្រី​ឯ​ទៀតៗ​ប្រគំ​ឡើង ក្រុម​ចម្រៀង​នាំ​គ្នា​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ ដោយ​ពាក្យ​ថា «ព្រះអង្គ​ជា​ព្រះ​ដ៏​ល្អ​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!» ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ដោយ‌សារ​ពពក ក្រុម​បូជា‌ចារ្យ​ពុំ​អាច​បំពេញ​មុខងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។

២ របាក្សត្រ 5:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ខណ​នោះ កាល​ពួក​ផ្លុំ​ត្រែ នឹង​ពួក​ចំរៀង គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​១ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈឹង ហើយ​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ សេចក្ដី​សប្បុរស​ទ្រង់​នៅ​អស់‌កល្ប​ជានិច្ច នោះ​ស្រាប់​តែ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ពពក ដល់​ម៉្លេះ​បាន​ជា​ពួក​សង្ឃ​ឈរ​ធ្វើ​ការ‌ងារ​មិន​បាន ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ។