១ ធីម៉ូថេ 3:2-4
១ ធីម៉ូថេ 3:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ អ្នកអភិបាលត្រូវតែជាមនុស្សរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានចិត្តធ្ងន់ធ្ងរ ចេះគ្រប់គ្រងចិត្ត មានកិរិយាមារយាទល្អ ចេះរាក់ទាក់ ប្រសប់ក្នុងការបង្រៀន មិនចំណូលស្រា មានចិត្តស្លូតបូត មិនចេះរករឿងហេតុ មិនឈ្លោះប្រកែក មិនស្រឡាញ់ប្រាក់។ គាត់ត្រូវចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួនបានល្អ ទាំងឲ្យកូនចៅចេះស្តាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរគ្រប់ជំពូក
១ ធីម៉ូថេ 3:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកអភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ មិនស្រវឹងស្រា មានចិត្តធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន មិនចំណូលស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្តសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។ គាត់ត្រូវចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងឲ្យកូនចៅរបស់គាត់ចេះស្ដាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរទាំងស្រុង
១ ធីម៉ូថេ 3:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ត្រូវឲ្យអ្នកត្រួតត្រាប្រព្រឹត្តដោយឥតកន្លែងចាប់ទោសបានចុះ ត្រូវជាមនុស្សមានប្រពន្ធតែ១ ជាមនុស្សដឹងខ្នាត មានចិត្តធ្ងន់ធ្ងរ កាន់គំនិតមារយាទ ជាអ្នកចៅរ៉ៅ ហើយប្រសប់នឹងការបង្រៀន មិនត្រូវជាអ្នកចំណូលស្រា ឬឈ្លោះប្រកែក ឬស៊ីសំណូកឡើយ ត្រូវមានចិត្តស្លូតបូត ឥតរករឿងរកហេតុ ឥតលោភចង់បានប្រាក់ ត្រូវត្រួតត្រាផ្ទះរបស់ខ្លួន ដោយស្រួលបួល ទាំងឲ្យកូនចៅស្តាប់បង្គាប់ដោយនឹងធឹង