១ ធីម៉ូថេ 1:19-20
១ ធីម៉ូថេ 1:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រមទាំងរក្សាជំនឿ និងមនសិការជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយជំនឿរបស់គេបានលិចលង់ទៅហើយ។ ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅឲ្យអារក្សសាតាំង ដើម្បីឲ្យគេរៀនឈប់ប្រមាថព្រះទៀត។
១ ធីម៉ូថេ 1:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយមានជំនឿ និងមានមនសិការល្អ។ អ្នកខ្លះលែងមានមនសិការល្អបែបនេះ បណ្ដាលឲ្យជំនឿរបស់គេលិចលង់។ ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអលេក្សានត្រុសជាដើម។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់មារសាតាំង ដើម្បីឲ្យគេរៀនឈប់ប្រមាថព្រះជាម្ចាស់ទៀត។
១ ធីម៉ូថេ 1:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រមទាំងរក្សាសេចក្ដីជំនឿ នឹងបញ្ញាចិត្តជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយគេបានលិចបាត់ខាងឯសេចក្ដីជំនឿផង ក្នុងពួកនោះ មានឈ្មោះហ៊ីមេនាស នឹងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅអារក្សសាតាំង ឲ្យត្រូវវាយផ្ចាល ដើម្បីឲ្យគេរាងចាលកុំឲ្យប្រមាថទៀត។