១ ធីម៉ូថេ 1:12-14

១ ធីម៉ូថេ 1:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​ចម្រើន​កម្លាំង​ខ្ញុំ គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រោះ​ព្រះ‌អង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់ ទាំងតែង​តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ‌អង្គ ទោះ​បី​ពី​ដើម​ខ្ញុំ​ជា​មនុស្ស​ប្រមាថ បៀត​បៀន និង​ជា​មនុស្ស​ព្រហើន ក៏ព្រះ‌អង្គ​អាណិត​មេត្តា​ខ្ញុំដែរ ព្រោះ​កាល​ណោះ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ល្ងង់‌ខ្លៅ គ្មាន​ជំនឿ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង បាន​ចម្រើន​ហូរ​ហៀរ​ដល់​ខ្ញុំ ទាំង​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 1

១ ធីម៉ូថេ 1:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះគ្រិស្ត‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ ព្រះអង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​តែង‌តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះអង្គ។ ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀត‌បៀន និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ក៏​ដោយ ក៏​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ខ្ញុំ​ដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ចការ​ដែល​ខ្ញុំ​ប្រព្រឹត្ត។ ប៉ុន្តែ ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​មាន​ច្រើន​ពន់​ប្រមាណ ព្រះអង្គ​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 1

១ ធីម៉ូថេ 1:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ គឺ​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​រាប់​ខ្ញុំ​ទុក​ជា​ស្មោះ‌ត្រង់ ទាំង​តាំង​ខ្ញុំ​ឲ្យ​មាន​ការ‌ងារ ដែល​ពី​ដើម​ខ្ញុំ​ជា​អ្នក​ប្រមាថ ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​ព្រហើន​ឈ្លាន‌ពាន តែ​ទ្រង់​បាន​អាណិត​មេត្តា​ដល់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ‌ល្ងង់ ឥត​មាន​សេចក្ដី​ជំនឿ តែ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង បាន​ចំរើន​ជា​បរិបូរ​ហូរ‌ហៀរ​ឡើង ព្រម​ទាំង​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង

ចែក​រំលែក
អាន ១ ធីម៉ូថេ 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ