១ ថេស្សាឡូនិក 5:8-11

១ ថេស្សាឡូនិក 5:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ យើង​ដែល​ជា​ពួក​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ជា​អាវ​ក្រោះ ហើយ​យក​សេចក្ដី​សង្ឃឹម​នៃ​ការ​សង្គ្រោះ មក​ពាក់​ជា​មួក​សឹក។ ដ្បិត​ព្រះ​មិន​បាន​តម្រូវ​យើង​សម្រាប់​សេចក្ដី​ក្រោធ​ទេ គឺ​សម្រាប់​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ​វិញ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង ដែល​ទ្រង់​សុគត​ជួស​យើង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ ទោះ​បើ​យើង​នៅ​រស់ ឬ​ដេក​លក់​ក្តី។ ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា ហើយ​ស្អាង​ចិត្ត​គ្នាទៅ​វិញ​ទៅ​មក ដូច​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។

១ ថេស្សាឡូនិក 5:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​យើង​ដែល​មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​វិញ យើង​ត្រូវ​ភ្ញាក់​ខ្លួន​ដោយ​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ធ្វើ​ជា​អាវ‌ក្រោះ ព្រម​ទាំង​យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ មក​ពាក់​ធ្វើ​ជា​មួក​ដែក ដ្បិត​ព្រះ‌ជាម្ចាស់​មិន​បាន​តម្រូវ​ឲ្យ​យើង​ទទួល​ទោស​ឡើយ គឺ​ព្រះអង្គ​ឲ្យ​យើង​ទទួល​ការ​សង្គ្រោះ ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​សោយ​ទិវង្គត​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​រស់​រួម​ជា​មួយ​ព្រះអង្គ ទោះ​បី​យើង​នៅ​រស់​ក្ដី ស្លាប់​ក្ដី ។ ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បងប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។

១ ថេស្សាឡូនិក 5:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​យើង​ដែល​ជា​ពួក​នៃ​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​ប្រដាប់​កាយ​ដោយ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់ ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង ហើយ​សេចក្ដី​សង្ឃឹម​របស់​ផង​សេចក្ដី​សង្គ្រោះ ទុក​ជា​មួក​សឹក ដ្បិត​ព្រះ‌ទ្រង់​មិន​បាន​ដំរូវ​យើង ទុក​សំរាប់​សេចក្ដី​ក្រោធ​ទេ គឺ​សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​សុគត​ជំនួស​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ទោះ​បើ​ចាំ​យាម​ឬ​ដេក​លក់​ក្តី ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​ហើយ​នោះ​ដែរ។