១ ថេស្សាឡូនិក 3:11-13

១ ថេស្សាឡូនិក 3:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ព្រះ‌ជាម្ចាស់​ផ្ទាល់ ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង ទ្រង់​រៀបចំ​ផ្លូវ​ឲ្យ​យើង​មក​រក​បងប្អូន។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់ កាន់​តែ​ខ្លាំង​ឡើងៗ​ជា​អនេក ដូច​យើង​បាន​ស្រឡាញ់​បងប្អូន​ដែរ។ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ចិត្ត​គំនិត​របស់​បងប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ឲ្យ​បងប្អូន​បាន​វិសុទ្ធ​ឥត​ខ្ចោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង ក្នុង​ពេល​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់​ព្រះអង្គ!

១ ថេស្សាឡូនិក 3:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ឲ្យ​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​នៃ​យើង តម្រង់​ផ្លូវ​យើង មក​រក​អ្នក​រាល់​គ្នា ហើយ​សូម​ឲ្យ​ព្រះ‌អម្ចាស់ ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​កាន់​តែ​ច្រើន​ឡើងជា​បរិបូរ ខាង​ឯ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​មនុស្ស​ទាំង​អស់ ដូច​ជា​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ សូម​ព្រះ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​ប៉ឹង​ដោយ​បរិសុទ្ធ ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង ក្នុង​ពេល​ព្រះ‌យេ‌ស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ពួក​បរិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ។

១ ថេស្សាឡូនិក 3:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ឲ្យ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នឹង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​ខ្ញុំ ទ្រង់​ដំរង់​ផ្លូវ​យើង​ខ្ញុំ ឲ្យ​បាន​មក​ឯ​អ្នក​រាល់​គ្នា សូម​ឲ្យ​ព្រះ‌អម្ចាស់​ចំរើន​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​ពេញ‌ពោរ​ហូរ‌ហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ដល់​មនុស្ស​ទាំង​អស់​ផង ដូច​ជា​យើង​ខ្ញុំ​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា​ដែរ ប្រយោជន៍​នឹង​តាំង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បរិសុទ្ធ ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​របស់​យើង​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​យាង​មក ជា​មួយ​នឹង​អស់​ទាំង​អ្នក​បរិសុទ្ធ​របស់​ទ្រង់។