១ សាំយូអែល 2:8
១ សាំយូអែល 2:8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គលើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកម្សត់ទុគ៌ត ពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមត៌កជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដី ជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គបានដាក់ពិភពលោក នៅលើសសរទាំងនោះ។
១ សាំយូអែល 2:8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គលើកមនុស្សកម្សត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជសម្បត្តិដ៏រុងរឿង ដ្បិតព្រះអម្ចាស់បានតែងតាំងគ្រឹះនៃផែនដី ហើយព្រះអង្គដាក់ពិភពលោក នៅលើគ្រឹះនេះ។
១ សាំយូអែល 2:8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់លើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកំសត់ទុរគតពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយនឹងពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមរដកជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដីជារបស់ផងព្រះយេហូវ៉ា ហើយទ្រង់បានដាក់លោកីយនៅលើសសរទាំងនោះ