១ សាំយូអែល 11:6-7

១ សាំយូអែល 11:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​សូល​បាន​ឮ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​មក​សណ្ឋិត​លើ​លោក បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​របស់​លោក​ក៏​ឆួល​ឡើង លោក​យក​គោ​មួយ​នឹម​មក​កាប់​ជា​កង់ៗ​ផ្ញើ​ទៅ​គ្រប់​ស្រុក​អ៊ីស្រា‌អែល តាម​រយៈ​ពួក​អ្នក​ទាំង​នោះ ដោយ​ពាក្យ​ថា៖ «អ្នក​ណា​ដែល​មិន​ចេញ​មក​តាម​លោក​សូល និង​លោកសាំយូ‌អែល នោះ​នឹង​ត្រូវ​ធ្វើ​ដូច្នេះ ដល់​គោ​របស់​អ្នក​នោះ​ដែរ»។ ដូច្នេះ សេចក្ដី​ស្ញែង‌ខ្លាច​ពី​ព្រះ‌យេហូវ៉ា ក៏​ធ្លាក់​មក​លើ​ប្រជាជន​គ្រប់​គ្នា ហើយ​គេ​ស្រុះ​ចិត្ត​គ្នា​ចេញ​មក ដូច​ជា​មនុស្ស​តែ​ម្នាក់

១ សាំយូអែល 11:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ស្ដេច​ឮ​ពាក្យ​ទាំង​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​ខ្ញាល់​យ៉ាង​ខ្លាំង។ ព្រះ‌បាទ​សូល​យក​គោ​មួយ​នឹម​មក​កាប់​ជា​ដុំៗ ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល តាម​រយៈ​ពួក​អ្នក​នាំ​សារ ដោយ​ផ្ដាំ​ថា៖ «បើ​នរណា​ម្នាក់​មិន​ចេញ​ច្បាំង​រួម​ជា​មួយ​សូល និង​លោក​សាំយូ‌អែល​ទេ គោ​របស់​អ្នក​នោះ​នឹង​ត្រូវ​កាប់​ជា​ដុំៗ​ដូច្នេះ​ដែរ»។ ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​ប្រជា‌ជន​ភ័យ​ខ្លាច​ព្រះអង្គ ពួក​គេ​ក៏​ចេញ​ទៅ​ច្បាំង ដោយ​ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់។

១ សាំយូអែល 11:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​លោក​បាន​ឮ​ហើយ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​មក​សណ្ឋិត​លើ​លោក បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​របស់​លោក​ក៏​ឆួល‌ឆេះ​ឡើង លោក​យក​គោ​១​នឹម​មក​កាប់​ជា​កង់ៗ​ផ្ញើ​ទៅ​គ្រប់​ក្នុង​កំឡុង​ស្រុក​អ៊ីស្រាអែល ដោយ‌សារ​ពួក​អ្នក​ទាំង​នោះ ដោយ​ពាក្យ​ថា អ្នក​ណា​ដែល​មិន​ចេញ​មក​តាម​សូល ហើយ​នឹង​សាំយូ‌អែល នោះ​នឹង​ត្រូវ​ធ្វើ​ដូច្នេះ ដល់​គោ​របស់​អ្នក​នោះ​ដែរ ដូច្នេះ សេចក្ដី​ស្ញែង‌ខ្លាច​ពី​ព្រះ‌យេហូវ៉ា ក៏​ធ្លាក់​មក​លើ​ពួក​ជន​គ្រប់​គ្នា ហើយ​គេ​ស្រុះ​ចិត្ត​គ្នា​ចេញ​មក ដូច​ជា​មនុស្ស​តែ​ម្នាក់