១ ពេត្រុស 5:6-9

១ ពេត្រុស 5:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​តម្កើង​អ្នក​រាល់​គ្នា​នៅ​វេលា​កំណត់។ ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ដ្បិត​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​រក​អ្នក​ណា​ម្នាក់​ដែល​វា​អាច​នឹង​ត្របាក់​លេប​បាន។ ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ជំនឿ​មាំ‌មួន ទាំង​ដឹង​ថា បង‌ប្អូន​រួម​ជំនឿ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ពិភព​ទាំង​មូល ក៏​កំពុង​រង​ទុក្ខ​លំបាក​ដូច​អ្នក​រាល់​គ្នា​ដែរ។

ចែក​រំលែក
អាន ១ ពេត្រុស 5

១ ពេត្រុស 5:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ព្រះ‌ហស្ដ​ដ៏​មាន​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ឲ្យ​ព្រះអង្គ​លើក​តម្កើង​បងប្អូន នៅ​ពេល​ដែល​ព្រះអង្គ​បាន​កំណត់​ទុក។ ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បងប្អូន​ទៅ​ព្រះអង្គ​ទៅ ដ្បិត​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​បងប្អូន។ ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជានិច្ច! ដ្បិត​មារ*​ជា​សត្រូវ​នឹង​បងប្អូន កំពុង​តែ​ក្រវែល​ជុំ‌វិញ​បងប្អូន ដូច​សិង្ហ​ក្រវែល ទាំង​គ្រហឹម រក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។ ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បងប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បងប្អូន​ដែរ។

ចែក​រំលែក
អាន ១ ពេត្រុស 5

១ ពេត្រុស 5:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ‌ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់ ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។ ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំ‌មួន ទាំង​ដឹង​ថា ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​លោកីយ​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ

ចែក​រំលែក
អាន ១ ពេត្រុស 5

១ ពេត្រុស 5:6-9

១ ពេត្រុស 5:6-9 គខប១ ពេត្រុស 5:6-9 គខប១ ពេត្រុស 5:6-9 គខប១ ពេត្រុស 5:6-9 គខប