១ ពេត្រុស 4:8-11

១ ពេត្រុស 4:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ។ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដោយ​ឥត​ត្អូញ‌ត្អែរ​ឡើយ។ ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល ដូច​ជា​អ្នក​មើល​ខុស​ត្រូវ​ល្អ អំពី​ព្រះ‌គុណ​ច្រើន​យ៉ាង​របស់​ព្រះ។ អ្នក​ណា​និយាយ ត្រូវ​និយាយ​ដូច​ជា​អ្នក​ដែល​បញ្ចេញ​ព្រះ‌បន្ទូល​របស់​ព្រះ អ្នក​ណា​បម្រើ ត្រូវ​បម្រើ​ដោយ​កម្លាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី​ល្អ និង​ព្រះ‌ចេស្តា​ដល់​ព្រះ‌អង្គ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជា​បឋម ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច ដ្បិត​សេចក្ដី​ស្រឡាញ់​រមែង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លុប ។ ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់‌ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។ បងប្អូន​ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​ព្រះ‌អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឲ្យ​សម​នឹង​នាទី​របស់​បងប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​ព្រះ‌អំណោយ​ទាន ​គ្រប់​បែប​យ៉ាង​របស់​ព្រះ‌ជា‌ម្ចាស់។ បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​ឲ្យ​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ បើ​អ្នក​ណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត។ សូម​លើក​តម្កើង​សិរី‌រុងរឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្ដី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្ដី​ចៅរ៉ៅ ឥត​មាន​ត្អូញ‌ត្អែរ​ឡើយ គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះ‌គុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ បើ​អ្នក​ណា​អធិប្បាយ នោះ​ត្រូវ​តែ​អធិប្បាយ ដូច​ជា​អ្នក​ដែល​បញ្ចេញ​ព្រះ‌បន្ទូល​នៃ​ព្រះ ហើយ​បើ​អ្នក​ណា​បំរើ នោះ​ត្រូវ​បំរើ​ដោយ​កំឡាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​មាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:8-11

១ ពេត្រុស 4:8-11 គខប១ ពេត្រុស 4:8-11 គខប១ ពេត្រុស 4:8-11 គខប១ ពេត្រុស 4:8-11 គខប