១ ពេត្រុស 3:21-22
១ ពេត្រុស 3:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជានិមិត្តរូបនៃពិធីជ្រមុជទឹក*ដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រិស្តមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានយាងឡើងទៅស្ថានបរមសុខ* គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយពួកទេវតា* ព្រមទាំងវត្ថុស័ក្តិសិទ្ធិនានាដែលមានអំណាច និងឫទ្ធានុភាពនានា ចុះចូលនឹងព្រះអង្គទាំងអស់។
១ ពេត្រុស 3:21-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទឹកនោះហើយជាគំរូពីពិធីជ្រមុជ ដែលសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសម្អាតក្អែលចេញពីរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះ ដោយមនសិការល្អ ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះអង្គបានយាងចូលទៅស្ថានសួគ៌ ហើយគង់នៅខាងស្តាំព្រះហស្តនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិ ចុះចូលនឹងព្រះអង្គទាំងអស់។
១ ពេត្រុស 3:21-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្ដីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ ដែលទ្រង់បានយាងចូលទៅក្នុងស្ថានសួគ៌ គង់នៅខាងស្តាំនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច នឹងពួកមានឥទ្ធិឫទ្ធិទាំងប៉ុន្មាន ចុះចូលនឹងទ្រង់ដែរ។