១ ពេត្រុស 1:18-21

១ ពេត្រុស 1:18-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជា‌ម្ចាស់​បាន​លោះ​បងប្អូន​ឲ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរស*​របស់​បងប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែងតែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រិស្ត* ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។ ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​តាំង​ព្រះ‌គ្រិស្ត មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បងប្អូន។ តាម​រយៈ​ព្រះ‌គ្រិស្ត បងប្អូន​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុងរឿង​មក​ព្រះអង្គ ដើម្បី​ឲ្យ​បងប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ‌ជា‌ម្ចាស់។

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:18-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ​ថា ព្រះ​បាន​លោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​ជា​ដំណែល​ពី​ដូន​តា​របស់​អ្នក​រាល់​គ្នា មិន​មែន​ដោយ​របស់​ពុក​រលួយ ដូច​ជា​ប្រាក់ ឬ​មាស​នោះ​ទេ គឺ​បាន​លោះ​ដោយ​សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ដែល​ប្រៀប​ដូច​ជា​ឈាម​របស់​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម។ ព្រះ​បាន​តម្រូវ​ព្រះ‌អង្គ​ទុក​តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក តែ​បាន​លេច​មក​នៅ​គ្រា​ចុង​ក្រោយ​នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា។ តាម​រយៈ​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​ទ្រង់​មាន​សិរីល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ។

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:18-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោយ​ដឹង​ថា ទ្រង់​បាន​លោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក នោះ​មិន​មែន​ដោយ​របស់​ពុក‌រលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ គឺ​បាន​លោះ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម ដែល​បាន​ស្គាល់​តាំង​ពី​មុន​កំណើត​លោកីយ​មក តែ​ទើប​នឹង​លេច​មក​នៅ​ជាន់​ក្រោយ​បង្អស់​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដែល​ដោយ‌សារ​ទ្រង់ នោះ​អ្នក​រាល់​គ្នា​ក៏​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សិរី‌ល្អ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ ហើយ​នឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​បាន​ជាប់​នៅ​នឹង​ព្រះ។

ចែក​រំលែក
អាន ១ ពេត្រុស 1