១ ពេត្រុស 1:13-16

១ ពេត្រុស 1:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ សូម​បងប្អូន​ប្រុង​ប្រៀប​ចិត្ត​គំនិត​ឲ្យ​មែន​ទែន កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ត្រូវ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​ព្រះ‌គុណ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បងប្អូន នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ត*​នឹង​សម្តែង​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឃើញ។ ចូរ​ធ្វើ​ដូច​កូន​ដែល​ចេះ​ស្ដាប់​បង្គាប់ គឺ​មិន​ត្រូវ​ធ្វើ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា ដែល​បងប្អូន​ធ្លាប់​មាន​កាល​មិន​ទាន់​ស្គាល់​ព្រះអង្គ ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បងប្អូន ទ្រង់​វិសុទ្ធ*​យ៉ាង​ណា បងប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធ*​ក្នុង​គ្រប់​កិច្ចការ ដែល​បងប្អូន​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ* ព្រោះ​យើង​វិសុទ្ធ» ។

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​ប្រុង​ប្រៀប​គំនិត​របស់​អ្នក​រាល់​គ្នា​ឲ្យ​មាន​សកម្ម‌ភាព​ឡើង ទាំង​ដឹង​ខ្លួន ហើយ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​លើ​ព្រះ‌គុណ ដែល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​នឹង​ផ្តល់​មក​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​លេច​មក។ ចូរ​ធ្វើ​ដូច​ជា​កូន​ដែល​ស្តាប់​បង្គាប់ គឺ​មិន​ត្រូវ​ត្រាប់​តាម​សេចក្តី​ប៉ង​ប្រាថ្នា ដែល​ពី​ដើម​អ្នក​រាល់​គ្នា​នៅ​ល្ងង់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ដូច​ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​បរិសុទ្ធ​យ៉ាង​ណា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ដ្បិត​មាន​ចែង​ទុក​មក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ» ។

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះ‌គុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​ផង ឲ្យ​ដូច​ជា​ពួក​កូន​ដែល​ស្តាប់​បង្គាប់ ឥត​បណ្តោយ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា ដែល​អ្នក​រាល់​គ្នា​មាន ពី​កាល​នៅ​ល្ងង់​ពី​ដើម​នោះ​ឡើយ តែ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទ្រង់​បរិសុទ្ធ​ដែរ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ»

ចែក​រំលែក
អាន ១ ពេត្រុស 1

១ ពេត្រុស 1:13-16

១ ពេត្រុស 1:13-16 គខប