១ ពង្សាវតារក្សត្រ 19:3-5

១ ពង្សាវតារក្សត្រ 19:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​បាន​ជ្រាប​ដូច្នោះ​ហើយ លោក​ក៏​ក្រោក​រត់​ទៅ​ឲ្យ​រួច​ជីវិត បាន​ទៅ​ដល់​បៀរ-សេបា ជា​ស្រុក​របស់​ពួក​យូដា លោក​ក៏​ទុក​អ្នក​បម្រើ​នៅ​ទី​នោះ។ ប៉ុន្តែ លោក​ដើរ​ពេញ​មួយ​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា៖ «ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល‌បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​មិន​វិសេស​ជាង​បុព្វ‌បុរស​ទូល‌បង្គំ​ទេ»។ លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង បរិ‌ភោគ​សិន»។

១ ពង្សាវតារក្សត្រ 19:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលីយ៉ា​ភ័យ​ខ្លាច ហើយ​ក្រោក​ឡើង រត់​ចេញ​ទៅ ដើម្បី​ឲ្យ​រួច​ជីវិត។ លោក​ទៅ​ដល់​បៀរ-‌សេបា ក្នុង​ស្រុក​យូដា លោក​ទុក​អ្នក​បម្រើ​ឲ្យ​នៅ​ទី​នោះ។ រីឯ​លោក​វិញ លោក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ចុះ! ដ្បិត​ទូលបង្គំ​មិន​ប្រសើរ​ជាង​ដូនតា​របស់​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ទម្រេត​ខ្លួន សម្រាន្ដ​លង់‌លក់​ក្រោម​ដើម​ដង្កោ​នោះ​ទៅ។ ពេល​នោះ មាន​ទេវតា*​មួយ​រូប​មក​ដាស់​លោក ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ!»។

១ ពង្សាវតារក្សត្រ 19:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​លោក​បាន​ជ្រាប​ដូច្នោះ​ហើយ នោះ​ក៏​ក្រោក​ឡើង​រត់​ទៅ​ឲ្យ​រួច​ជីវិត បាន​ដល់​ទៅ​បៀរ-សេបា ជា​ស្រុក​របស់​ពួក​យូដា លោក​ក៏​ទុក​អ្នក​បំរើ​នៅ​ទី​នោះ តែ​ខ្លួន​លោក​ដើរ​ពេញ​១​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូលបង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូលបង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូលបង្គំ​ទេ លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ​ទៅ នោះ​មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​សិន

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ