១ កូរិនថូស 7:33-34
១ កូរិនថូស 7:33-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែអ្នកដែលមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្រពន្ធ ហើយចិត្តរបស់អ្នកនោះបែងចែក។ ឯស្ត្រីគ្មានប្តី និងស្ត្រីក្រមុំ នោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានបរិសុទ្ធទាំងរូបកាយ ទាំងវិញ្ញាណ តែស្ត្រីដែលមានប្តី នាងខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្តី។
១ កូរិនថូស 7:33-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯអ្នកមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្រពន្ធ ហើយចិត្តអ្នកនោះត្រូវប្រទាញប្រទង់។ ចំពោះស្ត្រីដែលគ្មានប្ដី និងស្ត្រីក្រមុំ នាងខ្វល់ខ្វាយនឹងរឿងព្រះអម្ចាស់ ដើម្បីថ្វាយទាំងរូបកាយ ទាំងវិញ្ញាណទៅព្រះអង្គ។ រីឯស្ត្រីដែលមានប្ដីវិញ នាងខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្ដី។
១ កូរិនថូស 7:33-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែអ្នកណាដែលមានប្រពន្ធ នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្តេច ឲ្យប្រពន្ធបានពេញចិត្ត ស្ត្រីមានប្ដី នឹងស្ត្រីក្រមុំក៏ខុសពីគ្នាយ៉ាងនោះដែរ គឺស្ត្រីដែលគ្មានប្ដី នោះតែងរវល់នឹងការរបស់ព្រះអម្ចាស់ ឲ្យបានបរិសុទ្ធទាំងខ្លួនប្រាណ នឹងព្រលឹងវិញ្ញាណផង តែស្ត្រីណាដែលមានប្ដី នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្តេចឲ្យប្ដីបានពេញចិត្ត