១ កូរិនថូស 7:3-5

១ កូរិនថូស 7:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្ដី​ត្រូវ​បំពេញ​ករណីយ‌កិច្ច​ជា​ប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន រីឯ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្ដី​វិញ​ដែរ។ ប្រពន្ធ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​រូប​កាយ​នោះ​ជា​របស់​ប្ដី រីឯ​ប្ដី​វិញ​ក៏​ដូច្នោះ​ដែរ គេ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​ជា​របស់​ប្រពន្ធ។ មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើក‌លែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ​រយៈ​សម្រាប់​អធិស្ឋាន*​ប៉ុណ្ណោះ។ បន្ទាប់​មក ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​លោ​មារ*​សាតាំង​ល្បួង​ចិត្ត​បងប្អូន មក​ពី​ទ្រាំ​មិន​បាន។

ចែក​រំលែក
អាន ១ កូរិនថូស 7

១ កូរិនថូស 7:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្តី​ត្រូវ​បំពេញ​ករណីយ​កិច្ច​ជា​ប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្តី​របស់​ខ្លួន​ដែរ។ ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្តី ឯ​ប្តី​ក៏​ដូច្នោះ​ដែរ មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្រពន្ធ។ មិន​ត្រូវ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​មាន​ការ​យល់​ព្រម​គ្នា​ទុក​ពេល​មួយ​ឲ្យ​ទំនេរ​សម្រាប់​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជាមួយ​គ្នា​វិញ ក្រែង​អារក្ស​សា​តាំង​ល្បួង​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មិន​ចេះ​អត់​ទ្រាំ។

ចែក​រំលែក
អាន ១ កូរិនថូស 7

១ កូរិនថូស 7:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ត្រូវ​ឲ្យ​ប្ដី​ប្រព្រឹត្ត​នឹង​ប្រពន្ធ​ដោយ​ចិត្ត​សប្បុរស ហើយ​ត្រូវ​ឲ្យ​ប្រពន្ធ​ប្រព្រឹត្ត​នឹង​ប្ដី​ក៏​ដូច្នោះ​ដែរ ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​ខ្លួន​ឯង​ទេ គឺ​ជា​ប្ដី​វិញ ហើយ​ប្ដី​ក៏​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​ខ្លួន​ឯង​ដែរ គឺ​ជា​ប្រពន្ធ​វិញ ដូច្នេះ កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ លើក​តែ​ស្រុះ​ចិត្ត​គ្នា​ក្នុង​១​ពេល ដើម្បី​ឲ្យ​បាន​ជា​ទំនេរ​នឹង​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជា​មួយ​គ្នា​វិញ ក្រែង​អារក្ស​សាតាំង​ល្បួង​លួង​អ្នក​រាល់​គ្នា ដោយ​មិន​ចេះ​អត់​ទ្រាំ

ចែក​រំលែក
អាន ១ កូរិនថូស 7