១ កូរិនថូស 6:12-14

១ កូរិនថូស 6:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ខ្លះ​ពោល​ថា៖ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ទាំង‌អស់​បាន» ប៉ុន្តែ មិន​មែន​ការ​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​នោះ​ទេ។ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ទាំង‌អស់​បាន» ប៉ុន្តែ ខ្ញុំ​មិន​ឲ្យ​អ្វី​មួយ​ធ្វើ​ចៅ​ហ្វាយ​លើ​ខ្ញុំ​ឡើយ។ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «អា​ហារ​សម្រាប់​ចម្អែត​ក្រពះ ហើយ​ក្រពះ​សម្រាប់​ទទួល​អាហារ» តែ​ព្រះ​នឹង​បំផ្លាញ​ទាំង​ពីរ​នេះ​ចោល។ រូប‌កាយ​មិន​មែន​សម្រាប់​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់​ទេ គឺ​សម្រាប់​ព្រះ‌អម្ចាស់​វិញ ហើយ​ព្រះ‌អម្ចាស់​ក៏​សម្រាប់​រូប‌កាយ​ដែរ។ ព្រះ​ដែល​បាន​ប្រោស​ព្រះ‌អម្ចាស់​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ ដោយ​សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ​ដែរ។

ចែក​រំលែក
អាន ១ កូរិនថូស 6

១ កូរិនថូស 6:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ក៏​ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន តែ​ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​អ្វី​មួយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្ញុំ​ឡើយ។ អ្នក​ខ្លះ​ពោល​ថា «ចំណី​អាហារ​សម្រាប់​ចម្អែត​ក្រពះ ហើយ​ក្រពះ​សម្រាប់​ទទួល​ចំណី​អាហារ»។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​រំលាយ ទាំង​ចំណី​អាហារ ទាំង​ក្រពះ​ចោល។ រីឯ​រូប​កាយ​វិញ ពុំ​មែន​សម្រាប់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ទេ គឺ​សម្រាប់​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​ក៏​ជា​ម្ចាស់​លើ​រូប​កាយ​ដែរ។ ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ‌ជា‌អម្ចាស់ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ដែរ។

ចែក​រំលែក
អាន ១ កូរិនថូស 6

១ កូរិនថូស 6:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន ប៉ុន្តែ​មិន​មែន​ការ​ទាំង​នោះ​មាន​ប្រយោជន៍​ទាំង​អស់​ទេ ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន​មែន ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​ក្នុង​អំណាច​នៃ​ការ​ណា​មួយ​នោះ​សោះ ឯ​ចំណី​អាហារ នោះ​សំរាប់​ក្រពះ ហើយ​ក្រពះ​ក៏​សំរាប់​ចំណី​អាហារ​ដែរ តែ​ព្រះ‌ទ្រង់​នឹង​ឲ្យ​ទាំង​២​យ៉ាង​សាប‌សូន្យ​ទៅ ឯ​រូប‌កាយ មិន​មែន​សំរាប់​ការ​កំផិត​ទេ គឺ​សំរាប់​តែ​ព្រះ‌អម្ចាស់​វិញ ហើយ​ព្រះ‌អម្ចាស់​ក៏​សំរាប់​រូប‌កាយ​ដែរ ព្រះ‌ទ្រង់​បាន​ទាំង​ប្រោស​ឲ្យ​ព្រះ‌អម្ចាស់​រស់​ឡើង​វិញ ហើយ​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​រស់​ឡើង​ដែរ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់

ចែក​រំលែក
អាន ១ កូរិនថូស 6