១ កូរិនថូស 5:7-8
១ កូរិនថូស 5:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរសម្អាតដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាម្សៅថ្មីវិញ ដ្បិតអ្នករាល់គ្នាជាម្សៅឥតដំបែហើយ ព្រោះព្រះគ្រីស្ទ ជាកូនចៀមបុណ្យរំលង នោះត្រូវបានថ្វាយជាយញ្ញបូជាជំនួសយើងរួចហើយ។ ដូច្នេះ យើងត្រូវធ្វើពិធីបុណ្យនេះ មិនមែនដោយដំបែចាស់ ឬដំបែនៃសេចក្តីអាក្រក់ និងសេចក្តីកំណាចនោះឡើយ គឺដោយនំប៉័ងឥតដំបែនៃចិត្តបរិសុទ្ធ និងសេចក្តីពិតវិញ។
១ កូរិនថូស 5:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមបងប្អូនជម្រះខ្លួនឲ្យបរិសុទ្ធ*ផុតពីមេម្សៅចាស់នោះទៅ ដើម្បីឲ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេ ដ្បិតគេបានសម្លាប់ព្រះគ្រិស្តធ្វើជាយញ្ញបូជារបស់យើង ក្នុងឱកាសបុណ្យចម្លង* រួចស្រេចទៅហើយ។ ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំប៉័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំប៉័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។
១ កូរិនថូស 5:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសំអាតដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាដុំម្សៅថ្មីវិញ ដ្បិតអ្នករាល់គ្នាបានឥតដំបែហើយ ព្រោះព្រះគ្រីស្ទដ៏ជាយញ្ញបូជានៃបុណ្យរំលង នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ បានជាត្រូវឲ្យយើងធ្វើបុណ្យនេះដោយឥតមានដំបែ គឺដោយសេចក្ដីស្មោះត្រង់ នឹងសេចក្ដីពិតវិញ មិនមែនដោយដំបែចាស់ ឬនឹងដំបែជាសេចក្ដីអាក្រក់ នឹងសេចក្ដីកំណាចនោះទៀតឡើយ។