១ កូរិនថូស 5:6-8

១ កូរិនថូស 5:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បងប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។ សូម​បងប្អូន​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ*​ផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះ‌គ្រិស្ត​ធ្វើ​ជា​យញ្ញ‌បូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លង* រួច​ស្រេច​ទៅ​ហើយ។ ហេតុ​នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំប៉័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំប៉័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ​ត្រង់​របស់​យើង។

ចែក​រំលែក
អាន ១ កូរិនថូស 5

១ កូរិនថូស 5:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង‌អស់​ដោរ​ឡើង​បាន​ទេ​ឬ? ចូរ​សម្អាត​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​ជា​ម្សៅ​ឥត​ដំបែ​ហើយ ព្រោះ​ព្រះគ្រីស្ទ ជា​កូន​ចៀម​បុណ្យ​រំលង នោះ​ត្រូវ​បាន​ថ្វាយ​ជា​យញ្ញ​បូជា​ជំនួស​យើង​រួច​ហើយ។ ដូច្នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នេះ មិន​មែន​ដោយ​ដំបែ​ចាស់ ឬ​ដំបែ​នៃ​សេចក្តី​អាក្រក់ និង​សេចក្តី​កំណាច​នោះ​ឡើយ គឺ​ដោយ​នំប៉័ង​ឥត​ដំបែ​នៃ​ចិត្ត​បរិសុទ្ធ និង​សេចក្តី​ពិត​វិញ។

ចែក​រំលែក
អាន ១ កូរិនថូស 5

១ កូរិនថូស 5:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បងប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។ សូម​បងប្អូន​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ*​ផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះ‌គ្រិស្ត​ធ្វើ​ជា​យញ្ញ‌បូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លង* រួច​ស្រេច​ទៅ​ហើយ។ ហេតុ​នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំប៉័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំប៉័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ​ត្រង់​របស់​យើង។

ចែក​រំលែក
អាន ១ កូរិនថូស 5

១ កូរិនថូស 5:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ តើ​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​នឹង​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន​ទេ​ឬ​អី ចូរ​សំអាត​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ដុំ​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឥត​ដំបែ​ហើយ ព្រោះ​ព្រះ‌គ្រីស្ទ​ដ៏​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើង​រាល់​គ្នា​ហើយ បាន​ជា​ត្រូវ​ឲ្យ​យើង​ធ្វើ​បុណ្យ​នេះ​ដោយ​ឥត​មាន​ដំបែ គឺ​ដោយ​សេចក្ដី​ស្មោះ‌ត្រង់ នឹង​សេចក្ដី​ពិត​វិញ មិន​មែន​ដោយ​ដំបែ​ចាស់ ឬ​នឹង​ដំបែ​ជា​សេចក្ដី​អាក្រក់ នឹង​សេចក្ដី​កំណាច​នោះ​ទៀត​ឡើយ។

ចែក​រំលែក
អាន ១ កូរិនថូស 5