១ កូរិនថូស 2:10-12

១ កូរិនថូស 2:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​បាន​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្តី​ទាំង​នេះ តាម​រយៈ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌វិញ្ញាណ​ទត​មើល​អ្វីៗ​ទាំង‌អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ ដ្បិត​តើ​អ្នក​ណា​ស្គាល់​គំនិត​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​អ្នក​នោះ​ដែល​នៅ​ក្នុង​ខ្លួន? ឯ​ព្រះ​ក៏​ដូច្នោះ​ដែរ គ្មាន​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នោះ​ឡើយ។ ឥឡូវ​នេះ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ៍​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​យើង​ស្គាល់​អំណោយ‌ទាន​ដែល​ព្រះ​បាន​ប្រទាន​មក​យើង។

ចែក​រំលែក
អាន ១ កូរិនថូស 2

១ កូរិនថូស 2:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម​រយៈ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ក៏​ព្រះអង្គ​ឈ្វេង​យល់​ដែរ។ ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​ព្រះ‌ជាម្ចាស់​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ព្រះអង្គ​បាន ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ ចំពោះ​យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​ស្គាល់​អ្វីៗ​ដែល​ព្រះអង្គ​ប្រោស​ប្រទាន​មក​យើង។

ចែក​រំលែក
អាន ១ កូរិនថូស 2

១ កូរិនថូស 2:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌ទ្រង់​បាន​សំដែង​ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដ្បិត​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ​នៃ​ព្រះ​ដែរ ដ្បិត​បើ​មិន​មែន​ជា​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស​ទេ នោះ​តើ​មាន​អ្វី​នឹង​ស្គាល់​សណ្ឋាន​មនុស្ស​នោះ​បាន ហើយ​បើ​មិន​មែន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ។ ឯ​យើង​រាល់​គ្នា យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​បាន​ស្គាល់​អស់​ទាំង​ព្រះ‌គុណ ដែល​ព្រះ​បាន​ផ្តល់​មក​យើង

ចែក​រំលែក
អាន ១ កូរិនថូស 2