១ កូរិនថូស 15:54-55
១ កូរិនថូស 15:54-55 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅពេលរូបកាយពុករលួយនេះ ពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ពាក់សេចក្តីមិនចេះស្លាប់ នោះសេចក្ដីដែលបានចែងទុកមកនឹងបានសម្រេច គឺថា៖ «ជ័យជម្នះបានលេបសេចក្តីស្លាប់បាត់ហើយ» «ឱសេចក្តីស្លាប់អើយ តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្តីស្លាប់អើយ តើទ្រនិចរបស់ឯងនៅឯណា?»
១ កូរិនថូស 15:54-55 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលរូបកាយដែលតែងតែរលួយនេះ បានទទួលភាពមិនចេះរលួយ ហើយនៅពេលរូបកាយដែលតែងតែស្លាប់នេះ បានទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរនឹងបានសម្រេចគឺថា: «ជ័យជម្នះបានបំបាត់មច្ចុរាជចោលហើយ! មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅឯណា? មច្ចុរាជអើយ តើអំណាចប្រហារជីវិតរបស់ឯង នៅឯណា?» ។
១ កូរិនថូស 15:54-55 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ» «ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា»