១ កូរិនថូស 15:24-25
១ កូរិនថូស 15:24-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ចូលដល់ចុងបំផុតហើយ ជាពេលដែលព្រះអង្គប្រគល់ព្រះរាជ្យថ្វាយព្រះ ជាព្រះវរបិតា ក្រោយពីព្រះអង្គបានបំផ្លាញអស់ទាំងរាជ្យ អំណាច និងឥទ្ធិឫទ្ធិទាំងប៉ុន្មានរួចហើយ។ ដ្បិតព្រះគ្រីស្ទត្រូវសោយរាជ្យ រហូតទាល់តែព្រះបានដាក់ខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទរបស់ព្រះអង្គ ។
១ កូរិនថូស 15:24-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ ព្រះគ្រិស្តនឹងប្រគល់ព្រះរាជ្យ*ថ្វាយព្រះជាម្ចាស់ជាព្រះបិតា ក្រោយពីបានរំលំរាជ្យ អំណាច និងឫទ្ធិទាំងប៉ុន្មានរួចស្រេចហើយ។ ព្រះគ្រិស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ ។
១ កូរិនថូស 15:24-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះបានដល់ចុងបំផុតហើយ ជាវេលាដែលទ្រង់នឹងប្រគល់នគរ ដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ ក្រោយដែលទ្រង់បានទំលាក់អស់ទាំងរាជ្យ នឹងអំណាច ហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ ដ្បិតគួរឲ្យទ្រង់បានសោយរាជ្យ ទាស់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់