១ កូរិនថូស 15:19-20
១ កូរិនថូស 15:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រិស្ត សម្រាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយ!។ ប៉ុន្តែ ព្រះគ្រិស្តពិតជាមានព្រះជន្មរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ។
១ កូរិនថូស 15:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើយើងសង្ឃឹមលើព្រះគ្រីស្ទតែក្នុងជីវិតនេះប៉ុណ្ណោះ នោះក្នុងចំណោមមនុស្សទាំងអស់ យើងវេទនាជាងគេបំផុត។ ប៉ុន្តែ ព្រះគ្រីស្ទពិតជាមានព្រះជន្មរស់ពីស្លាប់ឡើងវិញមែន ជាផលដំបូងក្នុងចំណោមអស់អ្នកដែលបានស្លាប់។
១ កូរិនថូស 15:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនា លើសជាងមនុស្សទាំងអស់ទៅទៀត។ តែឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ