១ កូរិនថូស 15:12-18
១ កូរិនថូស 15:12-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើយើងប្រកាសថា ព្រះគ្រិស្ត*មានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូនបែរជាពោលថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះគ្រិស្តក៏មិនមានព្រះជន្មរស់ឡើងវិញដែរ ហើយបើព្រះគ្រិស្តមិនបានរស់ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូនក៏គ្មានន័យអ្វីដែរ។ បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយអំពីព្រះជាម្ចាស់ ដោយផ្ដល់សក្ខីភាពខុសថា ព្រះអង្គបានប្រោសព្រះគ្រិស្តឲ្យរស់ឡើងវិញ។ ប៉ុន្តែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះអង្គក៏មិនបានប្រោសព្រះគ្រិស្តឲ្យរស់ឡើងវិញដែរ ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ព្រះគ្រិស្តក៏មិនរស់ឡើងវិញដែរ ហើយបើព្រះគ្រិស្តមិនបានរស់ឡើងវិញទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូននៅតែជាប់បាបដដែល។ រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រិស្ត ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។
១ កូរិនថូស 15:12-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើយើងប្រកាសថា ព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ម្តេចបានជាអ្នករាល់គ្នាខ្លះនិយាយថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញទេ នោះដំណឹងដែលយើងប្រកាស ឥតប្រយោជន៍សោះ ហើយជំនឿរបស់អ្នករាល់គ្នា ក៏ឥតប្រយោជន៍ដែរ។ យ៉ាងនោះ ឈ្មោះថាយើងជាស្មរបន្ទាល់ក្លែងក្លាយពីព្រះ ព្រោះយើងបានធ្វើបន្ទាល់ពីព្រះថា ព្រះអង្គបានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញ តែបើមនុស្សស្លាប់មិនរស់ឡើងវិញមែន នោះព្រះអង្គក៏មិនបានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញដែរ។ ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះជំនឿរបស់អ្នករាល់គ្នា ឥតប្រយោជន៍សោះ អ្នករាល់គ្នានៅជាប់ក្នុងអំពើបាបដដែល ឯអស់អ្នកដែលបានស្លាប់ក្នុងព្រះគ្រីស្ទ ក៏បានវិនាសដែរ។
១ កូរិនថូស 15:12-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្តេចឲ្យពួកអ្នករាល់គ្នាខ្លះ និយាយបាន ថាពួកស្លាប់មិនរស់ឡើងវិញទេ បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្ដីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ ឈ្មោះថាយើងខ្ញុំជាស្មរបន្ទាល់ក្លែងក្លាយពីព្រះវិញ ដ្បិតយើងខ្ញុំបានធ្វើបន្ទាល់ពីព្រះថា ទ្រង់បានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញហើយ តែបើពួកស្លាប់មិនរស់ឡើងវិញមែន នោះប្រាកដជាទ្រង់មិនបានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញពិត ដ្បិតបើសិនជាពួកស្លាប់មិនរស់ឡើងទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងដែរ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្ដីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ ហើយអស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាសហើយ