១ កូរិនថូស 14:14-15
១ កូរិនថូស 14:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតបើខ្ញុំអធិស្ឋានជាភាសាដទៃ នោះវិញ្ញាណខ្ញុំអធិស្ឋាន តែគំនិតរបស់ខ្ញុំឥតរិះគិតអ្វីឡើយ។ ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្តេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏អធិស្ឋានដោយគំនិតរបស់ខ្ញុំដែរ។ ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយក៏ច្រៀងដោយគំនិតរបស់ខ្ញុំដែរ។
១ កូរិនថូស 14:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើខ្ញុំអធិស្ឋានជាភាសាចម្លែក វិញ្ញាណខ្ញុំនៅអធិស្ឋានពិតមែន ប៉ុន្តែ ប្រាជ្ញារបស់ខ្ញុំនៅស្ងៀម ឥតរិះគិតអ្វីទេ។ ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងអធិស្ឋាន ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។
១ កូរិនថូស 14:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើខ្ញុំអធិស្ឋានជាភាសាដទៃ នោះគឺជាវិញ្ញាណខ្ញុំដែលអធិស្ឋាន តែឥតមានប្រយោជន៍ដល់ប្រាជ្ញាខ្ញុំសោះ ដូច្នេះ ត្រូវធ្វើដូចម្តេច ខ្ញុំត្រូវអធិស្ឋានដោយនូវវិញ្ញាណ ហើយត្រូវអធិស្ឋានដោយនូវប្រាជ្ញាផង ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយនឹងច្រៀងដោយប្រាជ្ញាដែរ