១ កូរិនថូស 12:17-19
១ កូរិនថូស 12:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើរូបកាយទាំងមូលសុទ្ធតែជាភ្នែក តើនឹងស្ដាប់នៅត្រង់ណា? បើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក តើនឹងដឹងក្លិននៅត្រង់ណា? ប៉ុន្ដែ តាមពិត ព្រះបានដាក់អវយវៈនីមួយៗនៅក្នុងរូបកាយ ឲ្យមានមុខងាររៀងខ្លួន តាមព្រះហឫទ័យរបស់ព្រះអង្គ។ បើទាំងអស់សុទ្ធតែជាអវយវៈតែមួយ តើរូបកាយនៅឯណា?
១ កូរិនថូស 12:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? តាមពិត ព្រះជាម្ចាស់ប្រទានឲ្យសរីរាង្គនីមួយៗមានមុខងារ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។ ប្រសិនបើទាំងអស់ជាសរីរាង្គតែមួយ តើរូបកាយនៅឯណា?
១ កូរិនថូស 12:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្តាប់នៅត្រង់ណា បើរូបកាយទាំងស្រុង សុទ្ធតែជាត្រចៀក នោះតើនឹងដឹងក្លិននៅត្រង់ណា តែព្រះទ្រង់បានដាក់ចុះនូវអវយវៈនិមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់ បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា