១ កូរិនថូស 11:24-25
១ កូរិនថូស 11:24-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះទ្រង់បានអរព្រះគុណរួចហើយ ទ្រង់ក៏កាច់នំបុ័ង ហើយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះទុកជាការរំឭកពីខ្ញុំ»។ ក្រោយពីបរិភោគរួចហើយ ព្រះអង្គក៏យកពែងធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី តាំងឡើងដោយឈាមរបស់ខ្ញុំ។ ចូរធ្វើដូច្នេះរាល់ពេលដែលអ្នករាល់គ្នាផឹក ដើម្បីរំឭកពីខ្ញុំ»។
១ កូរិនថូស 11:24-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គអរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំប៉័ងនោះ ទាំងមានព្រះបន្ទូលថា “នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា “នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មី ចងឡើង ដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។
១ កូរិនថូស 11:24-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់បានអរព្រះគុណរួចហើយ ក៏កាច់នំបុ័ងដោយបន្ទូលថា «ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ ដែលត្រូវកាច់សំរាប់អ្នករាល់គ្នា ចូរធ្វើកិច្ចនេះ ទុកជាសេចក្ដីរំឭកពីខ្ញុំចុះ» លុះក្រោយដែលបានបរិភោគរួចហើយ នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយបន្ទូលថា «ពែងនេះជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ ចូរធ្វើដូច្នេះរាល់វេលាណាដែលផឹក ទុកជាសេចក្ដីរំឭកដល់ខ្ញុំ»