១ កូរិនថូស 11:1-3
១ កូរិនថូស 11:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមយកតម្រាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់បានយកតម្រាប់តាមព្រះគ្រិស្ត*ដែរ។ ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្តិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។ ប៉ុន្តែ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ព្រះគ្រិស្តនាំមុខ បុរសគ្រប់រូប បុរសនាំមុខស្ត្រី ហើយព្រះជាម្ចាស់នាំមុខព្រះគ្រិស្ត។
១ កូរិនថូស 11:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទចុះ។ ខ្ញុំសូមសរសើរអ្នករាល់គ្នា ព្រោះអ្នករាល់គ្នានឹកចាំពីខ្ញុំក្នុងគ្រប់ការទាំងអស់ ហើយកាន់តាមសេចក្តីដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា។ ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសារបស់បុរសគ្រប់រូប ប្ដីជាក្បាលរបស់ប្រពន្ធ ហើយព្រះជាសិរសារបស់ព្រះគ្រីស្ទ។
១ កូរិនថូស 11:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមយកតម្រាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់បានយកតម្រាប់តាមព្រះគ្រិស្ត*ដែរ។ ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្តិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។ ប៉ុន្តែ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ព្រះគ្រិស្តនាំមុខ បុរសគ្រប់រូប បុរសនាំមុខស្ត្រី ហើយព្រះជាម្ចាស់នាំមុខព្រះគ្រិស្ត។
១ កូរិនថូស 11:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ។ បងប្អូនអើយ ខ្ញុំសរសើរដល់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នានឹកចាំពីខ្ញុំ ក្នុងគ្រប់ការទាំងអស់ ហើយដោយព្រោះអ្នករាល់គ្នាកាន់តាមសេចក្ដី ដែលខ្ញុំបានបង្វឹកបង្រៀនផង តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសានៃបុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ