១ កូរិនថូស 10:12-14

១ កូរិនថូស 10:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ បើ​អ្នក​ណា​នឹក​ស្មាន​ថា​ខ្លួន​មាន​ជំហរ​មាំ‌មួន អ្នក​នោះ​ត្រូវ​ប្រយ័ត្ន ក្រែង​លោ​ជំពប់​ដួល​ទៅ​វិញ។ គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បងប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​មារ*​ល្បួង​បងប្អូន​ហួស​ពី​កម្លាំង​បងប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បងប្អូន​ជួប​ការ​ល្បួង ព្រះអង្គ​នឹង​ប្រទាន​មធ្យោ‌បាយ​ឲ្យ​បងប្អូន​ចេញ​រួច និង​ឲ្យ​បងប្អូន​អាច​ទ្រាំ‌ទ្រ​បាន។ ហេតុ​នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ​ឡើយ។

១ កូរិនថូស 10:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ឈរ​មាំ​ហើយ នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ដួល គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​មិន​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ល្បួង ហួស​កម្លាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទ្រាំទ្រ​បាន។ ហេតុ​នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ ចូរ​រត់​ពី​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ​ចេញ

១ កូរិនថូស 10:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត ក្រែង​លោ​ដួល ដ្បិត​គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ‌ទ្រង់​ក៏​ស្មោះ‌ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន។ ហេតុ​នោះ ឱ​ពួក​ស្ងួន‌ភ្ងា​ខ្ញុំ​អើយ ចូរ​រត់​ពី​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ​ចេញ

១ កូរិនថូស 10:12-14

១ កូរិនថូស 10:12-14 គខប