១ កូរិនថូស 1:26-29

១ កូរិនថូស 1:26-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ សូម​ពិចារ‌ណា​មើល​ចុះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ព្រះ​បាន​ត្រាស់​ហៅ មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​សាច់​ឈាម មិន​សូវ​មាន​អ្នក​មាន​អំណាច​ច្រើន និង​អ្នក​មាន​ត្រកូល​ខ្ពស់​ច្រើន​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ល្ងី‌ល្ងើ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ខ្សោយ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ទាប​ថោក និង​អ្វី​ដែល​គេ​មើល​ងាយ​នៅ​លោកីយ៍​នេះ អ្វីៗ​ដែល​គ្មាន ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ដែល​មាន​ទៅ​ជា​អសារ​ឥត​ការ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​អួត​ខ្លួន​នៅ​ចំពោះ​ព្រះ​បាន​ឡើយ។

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:26-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បងប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បងប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ ព្រះអង្គ​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទាប​ថោក គួរ​ឲ្យ​មាក់​ងាយ ហើយ​គ្មាន​តម្លៃ មក​ផ្ចាញ់​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ថ្លៃ‌ថ្នូរ​វិញ។ ដូច្នេះ គ្មាន​មនុស្ស​ណា​អាច​អួត‌អាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ឡើយ

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:26-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិន‌សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច នឹង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ ព្រះ‌ទ្រង់​បាន​រើស​ពួក​ល្ងង់‌ល្ងើ​នៅ​លោកីយ​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្ដី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្ដី​ខ្មាស ហើយ​ទ្រង់​បាន​រើស​អ្នក​ទាប​ថោក​នៅ​លោកីយ​នេះ នឹង​ពួក​អ្នក​ដែល​គេ​មើល‌ងាយ ព្រម​ទាំង​របស់​ដែល​គ្មាន​ផង ដើម្បី​នឹង​លើក​ចោល​របស់​ដែល​មាន​ចេញ ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន នៅ​ចំពោះ​ព្រះ​ឡើយ

ចែក​រំលែក
អាន ១ កូរិនថូស 1