១ របាក្សត្រ 23:30-31
១ របាក្សត្រ 23:30-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេត្រូវឈររាល់ព្រឹក ដើម្បីអរព្រះគុណ ហើយសរសើរដល់ព្រះយេហូវ៉ា និងពេលល្ងាចផង។ ត្រូវថ្វាយគ្រប់ទាំងតង្វាយដុតដល់ព្រះយេហូវ៉ា នៅរាល់ថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ចតាមចំនួន តាមរបៀបនៃពេលទាំងនោះ
១ របាក្សត្រ 23:30-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេត្រូវស្ថិតនៅក្នុងព្រះដំណាក់រៀងរាល់ព្រឹក និងរៀងរាល់ល្ងាច ដើម្បីលើកតម្កើង និងអរព្រះគុណព្រះអម្ចាស់ ហើយត្រូវថ្វាយតង្វាយដុតទាំងមូល*ចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅថ្ងៃសប្ប័ទ* ថ្ងៃចូលខែថ្មី ឬថ្ងៃបុណ្យសំខាន់ៗផ្សេងទៀត តាមចំនួនដែលបានកំណត់ទុកក្នុងក្បួនតម្រា ដែលគេត្រូវអនុវត្តតាមជានិច្ច។
១ របាក្សត្រ 23:30-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេត្រូវឈររាល់តែព្រឹក ដើម្បីនឹងអរព្រះគុណ ហើយសរសើរដល់ព្រះយេហូវ៉ា ព្រមទាំងពេលល្ងាចផង ក៏ត្រូវថ្វាយគ្រប់ទាំងដង្វាយដុត ដល់ព្រះយេហូវ៉ា នៅរាល់តែថ្ងៃឈប់សំរាក ថ្ងៃចូលខែ នឹងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ច តាមចំនួន តាមរបៀបនៃពេលទាំងនោះ