ក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងដោយអំណរ! ជនជាតិអ៊ីស្រាអែលអើយ ចូរនាំគ្នាស្រែកជយឃោស! ក្រុងយេរូសាឡឹមអើយ ចូរមានអំណរសប្បាយ! ចូររីករាយយ៉ាងខ្លាំង! ព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នក ព្រះអង្គបានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃ ជនជាតិអ៊ីស្រាអែល គង់នៅជាមួយអ្នក អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។ នៅថ្ងៃនោះ គេនឹងពោលមកកាន់ ក្រុងយេរូសាឡឹមថា កុំខ្លាចអ្វីឡើយ! ក្រុងស៊ីយ៉ូនអើយ កុំបាក់ទឹកចិត្តឲ្យសោះ! ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់គង់ជាមួយអ្នក ព្រះអង្គជាវីរបុរសដែលមានជ័យជម្នះ។ ព្រោះតែអ្នក ព្រះអង្គមានអំណរសប្បាយជាខ្លាំង។ ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ធ្វើឲ្យអ្នកមានជីវិតថ្មី។ ព្រោះតែអ្នក ព្រះអង្គច្រៀងយ៉ាងរីករាយបំផុត។ «យើងនឹងប្រមូលអស់អ្នកដែលកើតទុក្ខព្រួយ ដោយមិនអាចចូលរួមក្នុងពិធីបុណ្យដ៏សំខាន់ៗ គឺអស់អ្នកដែលនៅឆ្ងាយពីអ្នក ហើយត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ នៅថ្ងៃនោះ យើងនឹងដាក់ទោស ជាតិសាសន៍ទាំងឡាយដែលសង្កត់សង្កិនអ្នក។ យើងនឹងសង្គ្រោះចៀមដែលដើរពុំរួច ហើយប្រមូលចៀមដែលវង្វេង។ យើងនឹងធ្វើឲ្យពួកគេមានកិត្តិយស និងមានកេរ្តិ៍ឈ្មោះល្បី នៅគ្រប់ទីកន្លែង ក្នុងស្រុកដែលពួកគេត្រូវអាម៉ាស់។ នៅថ្ងៃនោះ យើងនឹងនាំអ្នករាល់គ្នាវិលមកវិញ ព្រោះជាពេលដែលយើងប្រមូលផ្ដុំអ្នករាល់គ្នា ពេលយើងស្ដារស្រុកអ្នករាល់គ្នាឡើងវិញ នៅចំពោះមុខរបស់អ្នករាល់គ្នា យើងនឹងធ្វើឲ្យអ្នករាល់គ្នាមាន កេរ្តិ៍ឈ្មោះល្បី និងមានកិត្តិយសក្នុងចំណោម ជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អាន សេផានា 3
ស្ដាប់នូវ សេផានា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សេផានា 3:14-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ